• Cambodia Peace Channel

CPC-បណ្តេញចេញពីក្របខ័ណ្ឌនគរបាលជាតិចំពោះលោកអនុសេនីយ៏ឯក មាស ពិសិដ្ឋ អធិការរងក្រុងកំពត ពាក់ព័ន្ធការប្រើប្រាស់គ្រឿងញៀន

កំពត៖លោកអនុសេនីយ៏ឯក មាស ពិសិដ្ឋ អធិការរងក្រុងកំពត ត្រូវបានបណ្តេញចេញពីក្របខ័ណ្ឌនគរបាលជាតិ ពាក់ព័ន្ធការប្រើប្រាស់គ្រឿងញៀន ដែលបានប្រព្រឹត្តិកាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ ។

លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បានបញ្ជាក់អោយដឹងថា អនុវត្តវិន័យ ០០៦ របស់កងកំលាំងនគរបាលជាតិ បទបញ្ជារបស់ ឯកឧត្តម នាយឧត្តមសេនីយ៏ អគ្គស្នងការនគរបាលជាតិ និងអនុសាសន៏ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កងកំលាំងដាច់ខាតមិនត្រូវប្រើប្រាស់និងចែកចាយគ្រឿងញៀននិងជាគំរូល្អសំរាប់ប្រជាពលរដ្ឋ ។

ជាមួយគ្នានេះ លោកបានបន្ថែមថា ជាក់ស្តែងស្នងការដ្ឋាននគរបាលខេត្តកំពតនិងគោរពស្នើសុំគោលការណ៏ពីថ្នាក់ដឹកនាំអគ្គស្នងការនគរបាលជាតិ និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ បណ្តេញចេញពីក្របខ័ណ្ឌនគរបាលជាតិចំពោះលោកអនុសេនីយ៏ឯក មាស ពិសិដ្ឋ អធិការរងក្រុងកំពត ដែលបានពាក់ពន្ធ័ប្រើប្រាស់គ្រឿងញៀន និងបានធ្វើអោយប៉ៈពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយសកងកំលាំងនគរបាលជាតិ ខណៈនេះជាសារព្រមានដល់កងកំលាំងទាំងអស់នៃស្នងការរដ្ឋាននគរបាលខេត្តកំពតដាច់ខាតមិនត្រូវពាក់ពន្ធ័និងគ្រឿងញៀន ៕