• Cambodia Peace Channel

CPC-រថយន្តពីរគ្រឿងបុកគ្នាពេញទំហឹង បណ្ដាលអោយបុរសម្នាក់កៀបជាប់ក្នុងរថយន្តស្លាប់ នៅលើផ្លូវ៦០ម៉ែត្រ

ភ្នំពេញ៖យ៉ាងហោចបុរសម្នាក់បានស្លាប់ក្នុងហេតុការណ៍គ្រោះចរាចរណ៍រវាងរថយន្តពីរគ្រឿងបុកគ្នាពេញទំហឹង កាលពីវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី១៦ខែធ្នូឆ្នាំ២០២៣ ចំណុចក្បែផ្សារអ៊ីអន៣ លើផ្លូវ៦០ម៉ែត្រ សង្កាត់ជើងឯក ខណ្ឌដង្កោរ រាជធានីភ្នំពេញ។

ជនរងគ្រោះមានឈ្មោះ ស្រ៊ឺ វណ្ណះ ភេទប្រុសអាយុ៤៣ ឆ្នាំមុខរប ប្រធានទីផ្សារ រសនៅច្រកចូលផ្សាក្រមួនសង្កាត់ចក្រអង្រែក្រោម ខណ្ឌមានជ័យ។

តាមប្រភពព័ត៌ពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុដោយបុរសរងគ្រោះ បានបើករថយន្តម៉ាក ford rangerពណ៌កណ្ដុរប្រមេះមួយគ្រឿងពាក់ផ្លាកលេខ ភ្នំពេញ 2BK-7858  បើកចេញពីកន្លែងធ្វើការនៅព្រែកហូរ ក្រុងតាខ្មៅរួចក៏ធ្វើដំណើរតាមបណ្តោយផ្លូវ៦០ម៉េត្រក្នុងទិសដៅពីត្បូងមកជើងក្នុងល្បឿនលឿនគោលបំណងត្រឡប់មកផ្ទះវិញនៅម្តុំផ្សារក្រមួន ក្នុងសង្កាត់ចាក់អង្រែក្រោមពេលធ្វើដំណើរមកដល់ចំណុចកើតហេតុខាងលើស្រាប់តែមានរថយន្តកបែនដឹកដីមួយគ្រឿងពណ៌សពាក់ផ្លាកលេខ ភ្នំពេញ3E-0984បើកបរដោយបុរសម្នាក់តាមបណ្តោយផ្លូវ៦០ម៉ែត្រក្នុងទិសដៅបញ្រ្ចាស់គ្នាពីជើងមកត្បូងក្នុងល្បឿនយ៉ាងលឿនខណះពេលបើកមកដល់ចំណុចកើតហេតុបានបួងចង្កូតវ៉ាជែងមកបុកផ្ទប់រថយន្តford rangerចំពីមុខចំហៀងខាងឆ្វេងពេញទំហឹងអូសកៀបជាប់ទៅមុខជាច្រើនម៉ែត្របណ្តាលឲ្យបុរសជាអ្នកបើករថយន្តfordrangerស្លាប់ក្នុងរថយន្តយ៉ាងអាណោចអាធ័ម ដោយឡែកអ្នកបើករថយន្តបង្កបានរត់គេចពីកន្លែងកើតហេតុបាត់ស្រមោលតែម្ដង ភ្លាមៗនោះពលរដ្ឋនៅក្បែរទីតាំងខាងលើបាន រាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ជើងឯកឲ្យចុះមកទីតាំងកើតហេតុភ្លាមៗផងដែរ។

បន្ទាប់ពីកើតហេតុ សមត្ថកិច្ចមូលដ្ឋានសហការជាមួយ នឹងជំនាញចរាចរណ៍នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោលចុះមកដល់ពិនិត្យជុំវិញទីតាំងកើតហេតុ រួចក៏បានទាក់ទងទៅខាងក្រុមសង្គ្រោះ៧១១ ឲ្យចុះមកជួយគាស់យកសពចេញពីក្នុងរថយន្ត ព្រមទាំងធ្វើការវាស់វែង និងធ្វើកំណត់ហេតុយករថយន្ត២គ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំភាគីទាំងសងខាងដោះស្រាយគ្នានៅពេលក្រោយ ចំណែកសពសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕