• Cambodia Peace Channel
#ព័ត៌មានជាតិ #ព័ត៌មានថ្មី #សន្តិសុខ​សង្គម

CPC-អគ្គិភ័យឆាបឆេះរោងចក្រ យីដា បានឆក់យកជិវិតកម្មការិនីម្នាក់ និងរបួសជាច្រើននាក់

កណ្ដាល៖យ៉ាងហោចណាស់មានមនុស្សម្នាក់បានស្លាប់ និងរបួសជាច្រើននាក់ក្នុងហេតុការណ៍ អគ្គីភ័យឆាបឆេះរោងចក្រយីដា (មេនូហ្វេកធីរើ ខូ អិលធីឌី) Yi Da Manufacturer Co;Ltd វេលាម៉ោង៦:៤០នាទី ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ ព្រឹកស្ថិតនៅភូមិឬស្សីស្រុក ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល។

យោងតាមរបាយការណ៍ សមត្ថកិច្ចបានអោយដឹងថា កម្មការិនី០១នាក់បានស្លាប់ ឈ្មោះ សុខ ឆវី ភេទស្រី អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិឈើទាល២ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល និងមានអ្នកដែលជួយពន្ល..ត់ចំនួន០៤នាក់ទៀត មានបញ្ហាថ..ប់ដង្ហើមត្រូវបានរថយន្តស..ង្គ្រោះដឹកយកទៅមន្ទីរពេទ្យបង្អែកជ័យជំនះក្រុងតាខ្មៅ មានដូចខាងក្រោម៖១-ឈ្មោះ សោម ប៊ុនថាត ភេទប្រុស អាយុ៤២ឆ្នាំ មានទីលំនៅភូមិរទាំង ឃុំភូមិធំ ស្រុកកៀនស្វាយ២-ឈ្មោះ សួន ម៉ៅ ភេទប្រុស អាយុ២៩ឆ្នាំ នៅភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បាអំពៅ ៣-ឈ្មោះ សៀង វុធ្ធិ ភេទប្រុស អាយុ៣៧ឆ្នាំ នៅភូមិឈើទាល២ ឃុំឈើទាល ស្រុកកៀនស្វាយ ៤-ឈ្មោះ សាំង រិទ្ធី ភេទប្រុស អាយុ ២៥ឆ្នាំ នៅភូមិឈើទាល ឃុំឈើទាល ស្រកកៀនស្វាយ ។

ជុំវិញករណីអគ្គិភ័យខាងលើអាជ្ញាធរពាក់ព័ន្ធបានចុះមកដល់កន្លែងកើតហេតុ ដើម្បីជួយធ្វើការពន្លត់ និងប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន១៥គ្រឿង ត្រូវពន្លត់បាន១០០% នៅម៉ោង ០៩និង៥០នាទីព្រឹក  ៕