• Cambodia Peace Channel
#ព័ត៌មានជាតិ #ព័ត៌មានថ្មី

CPC-រយៈពេល៣ថ្ងៃនៃពិធីបុណ្យទន្លេលើកទី៨ នៅខេត្តសៀមរាប ទទួលបានភ្ញៀវទេសចរចូលរួមកម្សាន្តសរុបប្រមាណ៥៥ម៉ឺននាក់

សៀមរាប៖ត្រឹមរយៈពេល៣ថ្ងៃនៃពិធីបុណ្យទន្លេលើកទី៨ នៅខេត្តសៀមរាប ទទួលបានភ្ញៀវទេសចរចូលរួមកម្សាន្តសរុបប្រមាណ៥៥ម៉ឺននាក់ នេះបើយោងតាមរបាយការណ៍របស់ មន្ទីរទេសចរណ៍ខេត្តសៀមរាប ។

របាយការណ៍រដដែលបានអោយដឹងថា ស្ថិតិអ្នកទេសចរចូលរួមកម្សាន្តក្នុងពិធីបុណ្យទន្លេលើកទី៨ នៅខេត្តសៀមរាប មានដូចខាងក្រោម៖ថ្ងៃទី១ នាថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤* ទេសចរសរុបប្រមាណ ១៦០.២៧២ នាក់ ក្នុងនោះ-ទេសចរជាតិ ប្រមាណ ១៥០.០០០ នាក់ ក្នុងនោះបងប្អូនប្រជាពលរដ្ឋក្នុងខេត្តសៀមរាប ប្រមាណ ៦៥.០០០ នាក់-ទេសចរបរទេស ប្រមាណ ១១.២៧២ នាក់។

– ថ្ងៃទី២ នាថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤* ទេសចរសរុបប្រមាណ ២៩៦.២៧៩ នាក់ ក្នុងនោះ-ទេសចរជាតិ ប្រមាណ ២៨៥.០០០ នាក់ ក្នុងនោះបងប្អូនប្រជាពលរដ្ឋក្នុងខេត្តសៀមរាប ប្រមាណ ១៥៨.០០០ នាក់-ទេសចរបរទេស ប្រមាណ ១១.២៥៥ នាក់។

-ថ្ងៃទី៣ នាថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤*ទេសចរសរុបប្រមាណ ៩៦.២៤៣ នាក់ ក្នុងនោះ- ទេសចរជាតិ ប្រមាណ ៨៥.០០០ នាក់  ក្នុងនោះបងប្អូនប្រជាពលរដ្ឋក្នុងខេត្តសៀមរាប ប្រមាណ ៥៨.០០០ នាក់- ទេសចរបរទេស ប្រមាណ ១១.២៤៣ នាក់។

សរុបរយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី១៥-១៧ ខែមីនា ឆ្នាំ២០២៤ មានទេសចរសរុបប្រមាណ ៥៥៣.៧៩៤ នាក់ រួមមាន- ទេសចរជាតិ ប្រមាណ ៥២០.០០០ នាក់ ក្នុងនោះបងប្អូនប្រជាពលរដ្ឋក្នុងខេត្តសៀមរាប ប្រមាណ ២៨១.០០០ នាក់- ទេសចរបរទេស ប្រមាណ ៣៣.៧៧០ នាក់។

គួរជម្រាបផងដែរថា  ពិធីបុណ្យទន្លេដែលរៀបចំឡើងក្រោមប្រធានបទ“ទន្លេដើម្បី សន្តិភាព និងការអភិវឌ្ឍ”នេះ  នឹងមាននូវការសម្តែងសិល្បៈ ការប្រគុំតន្ត្រី ចូលរួមពី ក្រុមសិល្បករ សិល្បការិនី តារាចំរៀងជាតិ និងអន្តរជាតិល្បីៗ ព្រមទាំងមានការអុចកាំជ្រួចអបអរសាទរពិធីបុណ្យទន្លេលើកទី៨ ឆ្នាំ២០២៤ ព្រមទាំងយុទ្ធនាការឆ្នាំទស្សនាសៀមរាប ២០២៤។ ការតាំងពិព័រណ៍ផលិតផលទេសចរណ៍ និងផលិតផលទូទៅ មហោស្រពម្ហូបអាហារមេគង្គ ព្រមទាំង សកម្មភាពកម្សាន្តនានានៅតាមបណ្តោយដងស្ទឹងសៀមរាប និងតំបន់ Pub Street ៕