• Cambodia Peace Channel
#ព័ត៌មានជាតិ #ព័ត៌មានថ្មី #សន្តិសុខ​សង្គម

CPC-ចាប់ខ្លួនមន្រ្តីនគរបាលផ្កាយពីរម្នាក់ ពាក់ព័ន្ធករណីឆបោកលុយជាង៥ម៉ឺនដុល្លារ ដើម្បីរត់ការចូលក្របខណ្ឌនគរបាលជាតិ

ភ្នំពេញ៖លោកឧត្តមសេនីយ៍ទោ អេង សាវឿន អនុប្រធាននាយកដ្ឋាន ទទួលបន្ទុកការិយាល័យបច្ចេកទេស និងបង្ការអគ្គិភ័យ (ក២) ត្រូវកម្លាំងនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញឃាត់ខ្លួន ពាក់ព័ន្ធករណីឆបោកលុយជាង ៥ម៉ឺនដុល្លារអាមេរិក រឿងរត់ការចូលក្របខណ្ឌនគរបាលជាតិ តាមដីកាឲ្យនាំខ្លួនរបស់លោក ហម ម៉េងសែ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ នេះ ។

លោក សំ វិច្ឆិកា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលជាតិ បានប្រាប់បណ្ដាញសារព័ត៌មានឪ្យដឹងថា អនុវត្តតាមបទបញ្ជាផ្ទាល់របស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងដោយមានការអនុញ្ញាតពីឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ កាលពីព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលជាតិ បានឃាត់ខ្លួនឈ្មោះ អេង សាវឿន អាយុ៥៤ឆ្នាំ ជាមន្ត្រីនគរបាល ពាក់ព័ន្ធបទឆបោក។ សមត្ថកិច្ចអនុវត្តតាមដីការបស់តុលាការចៅក្រមស៊ើបសួរ គឺលោកហម ម៉េង សែ ហើយកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ៕