• Cambodia Peace Channel
#ព័ត៌មានជាតិ #ព័ត៌មានថ្មី #សន្តិសុខ​សង្គម

CPC-ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូបុកគ្នាពេញទំហឹង បណ្ដាលឪ្យយុវជន២នាក់ស្លាប់ក្នុងថ្លុកឈាម

ភ្នំពេញ៖ យ៉ាងហោចណាស់មានយុវជន២នាក់បាត់បងជិវិតភ្លាមៗ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូបុកគ្នាពេញទំហឹង ការពីវេលាម៉ោង២នឹង៤០នាទីយប់ ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ នៅត្រង់ចំណុចស្តុបណតប្រីដ ស្ថិតលើផ្លូវ២០០៤ កែង ផ្លូវណតប្រីដ ស្ថិតនៅភូមិអ័រគីដេរ សង្កាត់ទអូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ជន​រង​គ្រោះ​ទាំង​២នាក់​ជា​កម្មករ​សំណង់ ​​ក្នុងនោះម្នាក់​ឈ្មោះ មន ចាន់​ថេ​ង ភេទប្រុស អាយុ​១៩​ឆ្នាំ ស្នាក់​នៅ​កន្លែងធ្វើការ​នៅ​ភ្នំពេញ មានស្រុក​កំណើត​នៅ​ឃុំ​ស្វាយ​ជ្រុំ ស្រុក​មេ​សាង ខេត្តព្រៃវែង ​និង​ម្នាក់ទៀត​ឈ្មោះ តុលា បញ្ញា ភេទប្រុស អាយុ​១៧​ឆ្នាំ មាន​ស្រុ​កំណើត​នៅ​ឃុំ​ស្វាយ​ជុំ ស្រុក​មេ​សាង ខេត្តព្រៃវែង​ ។

តាម​ប្រភព​ព័ត៌មាន​នៅ​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា នៅ​មុន​កើតហេតុ​ គេ​ឃើញ​យុវជន​២នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ព​ណ៍​ខ្មៅ ពាក់​ស្លាក​លេខ​ ភ្នំពេញ 2AV-3394 ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​ណ​ត​ប្រី​ត ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ក្នុង​ល្បឿន​លឿន លុះ​ធ្វើ​ដំណើរ​មក​ដល់​ចំណុច​ស្ដុ​បណត​ប្រ៊ីដ ផ្លូវបំបែក​ជា​បួន​ក៏​ជ្រុល​ទៅ​បុក​រថយន្ដ​មួយ​គ្រឿង ម៉ាក​នីស្សាន់​ ព​ណ៍​ស ពាក់​ស្លាក​លេខ ​ភ្នំពេញ 2BV-4371 បើកបរ​ដោយ​នារី​ម្នាក់ ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​២០០៤ ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត បណ្ដាល​អោយ​ម៉ូតូ​ហោះ​ផ្លោង​ឆ្លង​ទៅ​ផ្លូវ​ម្ខាង​ទៀត រង​ការ​ខូច​ខាតខ្ទេច​ស្ទើរ​ទាំងស្រុង ចំណែក​អ្នកបើកបរ​នឹង​អ្នក​រួម​ដំណើរ​ពីក្រោយ បាន​ស្លា.ប់​ភ្លាម​ៗទាំង២នាក់​​នៅ​នឹង​កន្លែង​កើតហេតុ​ ។ រីឯ​រថយន្ដ​រង​ការ​ខូចខាត នឹង​បែក​កញ្ចក់​មុខ​រង​ការ​ខូច​យ៉ាងធ្ងន់ធ្ងរ ចំណែក​អ្នកបើកបរ​ជានា​រី ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​បញ្ជូន​ទៅ​កាន់​ប៉ុ​ស្តិ៍​អូ​រ​បែក​ក្អម​ភ្លាម​ៗ​។

ក្រោយ​ពី​កើតហេតុ​ ​សមត្ថកិច្ច​ចរាចរណ៍​ខណ្ឌ​បាន​ទាក់ទង​ទៅ​កំលាំង​សមត្ថកិច្ច​នគរ​បាល​រាជធានី​ភ្នំពេញ​ធ្វើការ​វ៉ាស់​វែង រួច​ស្ទូច​រថយន្ដ​នឹង​ម៉ូតូ​យក​ទៅ​រក្សា​ទុក​ ដើម្បី​រង់ចាំ​ការ​ដោះស្រាយ​​នៅ​ពេល​ក្រោយ​ ។ ចំណែក​សព​ជន​រង​គ្រោះ​ត្រូវ​បាន​សម​ប្រគល់​ជូន​ក្រុម​គ្រួសារ ដឹក​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ឯ​ស្រុក​កំណើត ៕