• Cambodia Peace Channel
#ព័ត៌មានជាតិ #ព័ត៌មានថ្មី

CPC-វត្តមានសត្វជាង ៧០០ ​ប្រភេទត្រូវបានរកឃើញនៅក្នុងតំបន់ព្រៃកោងកាង នៃព្រះរាជាណាចក្រកម្ពុជា

ភ្នំពេញ៖ការស្រាវជ្រាវថ្មីបានរកឃើញវត្តមានសត្វជាង ៧០០ ​ប្រភេទនៅក្នុងតំបន់ព្រៃកោងកាងនៃប្រទេសកម្ពុជា នេះបើតាមការឪ្យដឹងពី អង្គការសត្វព្រៃនិងរុក្ខជាតិកម្ពុជា កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤ ។
អង្គការសត្វព្រៃនិងរុក្ខជាតិកម្ពុជា និងសហគ្រាស ហ្វីស៊ីងខេត អេកូឡូជីខល អេនធើប្រាយ ខូ អ៊ិល ធី ឌី ក្នុងកិច្ចសហការជាមួយក្រសួងបរិស្ថានបានចងក្រងនូវរបាយការណ៍សិក្សាស្រាវជ្រាវជាលើកដំបូងស្តីពីជីវៈចម្រុះនៅតំបន់ព្រៃកោងកាងនៃប្រទេសកម្ពុជា ដែលយើងបានរកឃើញនូវប្រភេទសត្វជាច្រើនប្រភេទ ដូចជាសត្វស្វាក្តាមជាប្រភេទជិតផុតពូជ សំពោចធំ ភេរោមច្រមុះ និងខ្លាត្រីជាប្រភេទងាយរងគ្រោះ ខណៈការសិក្សាស្រាវជ្រាវនេះបានធ្វើឡើងនៅក្នុងដែនជម្រកសត្វព្រៃពាមក្រសោប (២៣.៧៥០ ហិកតា) និងតំបន់រ៉ាមសារកោះកាពិ(១២.០០០ ហិកតា)។
ជាមួយគ្នានេះអង្គការសត្វព្រៃនិងរុក្ខជាតិកម្ពុជា បានបន្ថែមថា ការរកឃើញនេះផ្តល់ជាចំណេះដឹងមូលដ្ឋានអំពីជីវៈចម្រុះក្នុងតំបន់នោះ ហើយយើងរំពឹងថានឹងអាចរកឃើញប្រភេទសត្វថ្មីៗបន្ថែមទៀតក្នុងការសិក្សាស្រាវជ្រាវនាពេលអនាគត ៕