• Cambodia Peace Channel
#ព័ត៌មានជាតិ #ព័ត៌មានថ្មី #សន្តិសុខ​សង្គម

CPC-ពលរដ្ឋរស់នៅមូលដ្ឋានសង្កាត់ផ្សារដើមផ្កូវ សម្ដែងការព្រួយបារម្ភបន្ទាប់ពី អំពើចោរកម្មកើតមានឡើងជាហូរហែរ

ភ្នំពេញ៖ប្រជាពលរដ្ឋរស់នៅមូលដ្ឋានសង្កាត់ផ្សារដើមផ្កូវ ខណ្ឌចំការមន បានសម្ដែងការព្រួយបារម្ភចំពោះការបាត់បងទ្រព្យសម្បត្តិផ្ទាល់ខ្លួន បន្ទាប់ពីអំពើចោរកម្មកើតមានឡើងជាហូរហែរ ។

យោងតាមប្រភពព័ត៌មាន និងរូបភាពដែលពលរដ្ឋផ្ដល់មកកាន់ CPC NEWS នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ បានឪ្យដឹងថា ត្រឹមរយៈពេលមួយខែ​មានករណីបន្លំលួចទ្រព្យសម្បត្តិ បានសម្រេចរហូតទៅដល់៣ករណី ពោលគឺ ករណីទី១ កាលពីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៤ ជនសង្ស័យលួចម៉ូតូបានសម្រេច តាមបណ្ដោយផ្លូវ១៣៥ សង្កាត់ផ្សារដើមផ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ (មិនបានដាក់ពាក្យបណ្ដឹង)  ។ ករណីទី២ កាលពីយប់ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤ ជនសង្ស័យធ្វើសកម្មលួចម៉ូតូហុងដាសង់ ស៊េរីឆ្នាំ២០១២ បានសម្រេច ស្ថិតតាមបណ្ដោយផ្លូវ២៧១ សង្កាត់ផ្សារដើមផ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ( បានដាក់ពាក្យបណ្ដឹង) និង ករណីទី៣ កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤ ជនសង្ស័យមួយក្រុមបានធ្វើសកម្មបន្លំចូលលួចទូរស័ព្ទ ម៉ាក Iphone ភ្នែក៣ បានសម្រេច នៅតាមបណ្ដោយផ្លូវ៤៣០ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ( បានដាក់ពាក្យបណ្ដឹង) ។

ជុំវិញករណីខាងលើនេះ CPC NEWS បានសុំការបំភ្លឺពី លោក ហ៊ូ មាននិស្ស័យ នាយប៉ុស្ដិ៍នគរបាលសង្កាត់ផ្សារដើមថ្គូវ តាមរយៈប្រព័ន្ធ Telegram  នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤នេះ បានឪ្យដឹងថា ចំពោះករណីក្រុមជនសង្ស័យបន្លំលួចយកទូរស័ព្ទ លោកបានទទួលពាក្យបណ្ដឹងរួចរាល់ហើយ ដោយឡែកពាក់ព័ន្ធអំពើបន្លំលួចយកម៉ូតូបានសម្រចចំនួន២ករណីទៀត លោកបានបញ្ជាក់យ៉ាងខ្លីថា មិនមាននោះទេ ៕