• Cambodia Peace Channel
#ព័ត៌មានជាតិ #ព័ត៌មានថ្មី #សន្តិសុខ​សង្គម

CPC-ចាប់ខ្លួនជនសង្ស័យ២នាក់ បញ្ជូនទៅតុលាការពាក់ព័ន្ធករណីកា.,ប់ប្ល.,ន់យកម៉ូតូ មិនបានសម្រេច

ភ្នំពេញ៖កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលមិត្តភាព នៃអធិការដ្ឋាននគរបាលខណ្ឌ៧មករា បានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធករណី កា …ប់ ប្ល ..;ន់ យកម៉ូតូ មិនបានសម្រេច នៅចំណុចមុខផ្ទះសំណាក់ហេងលាភ សង្កាត់មិត្តភាព ខណ្ឌ៧មករា ខណៈកម្លាំងកំពុងល្បាតក្នុងមូលដ្ឋាន នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤។

ជនសង្ស័យចំនួន០២នាក់៖១.ឈ្មោះពៅ វណ្ណៈ ភេទប្រុស មុខរបប រើសអេតចាយ ទីលំនៅ មិនពិតប្រាកដ (មានសារធាតុញៀន)។២.ឈ្មោះ គឿន ចរិយា ភេទស្រី ទីលំនៅមិនពិតប្រាកដ (មានសារធាតុញៀន)។
វត្ថុតាងដកហូត៖កាំបិតតាំង ០១, ម៉ូតូម៉ាក Honda Beat ផ្លាកលេខភ្នំពេញ1IE.6877។

បច្ចុប្បន្នជនសង្ស័យខាងលើ សមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធី៕