• Cambodia Peace Channel

អបអសាទរ ! អនុប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ជាប់ឆ្នោតក្លាយជាប្រធានសហព័ន្ធកីឡាបាល់ ទាត់អាស៊ីអាគ្នេយ៍(AFF)

ភ្នំពេញ៖​លោក ខៀវ សា​ម៉េ​ត អនុប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា (FFC) បាន​ជាប់ឆ្នោត​ជា​ប្រធានសហព័ន្ធ​កីឡាបាល់ទាត់​អាស៊ីអាគ្នេយ៍ (AFF) នា​មហាសន្និបាត​លើកទី២៦សហព័ន្ធ​បាល់ទាត់​ថ្នាក់​តំបន់​មួយ​នេះ ដែល​រៀបចំ​នៅ​សណ្ឋាគារ​សុខា ខេត្តសៀមរាប នៅ​ថ្ងៃអាទិត្យ ទី​១៧ ខែមីនា​ម្សិលមិញ។

​លោក ខៀវ សា​ម៉េ​ត ជា​ជនជាតិខ្មែរ​ទីមួយ​ដែល​ទទួលបាន​តំណែង​ជា​ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​ថ្នាក់​អាស៊ីអាគ្នេយ៍ មួយ​នេះ សម្រាប់​អាណត្តិ​ឆ្នាំ​២០១៩-២០២៣ ។​

AFF មាន​សហព័ន្ធ​ជាតិ​ចំនួន​១២​ជា​សមាជិក ដែល​ក្នុងនោះ​មាន កម្ពុជា ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី មី​យ៉ាន់​ម៉ា ហ្វីលីពីន សិង្ហ​បុរី ថៃ វៀតណាម ទី​ម័​រ​ខាងកើត និង​អូស្ត្រាលី​។​

​ជាមួយគ្នានេះ AFF បានប្រកាស​គាំទ្រ​ព្រះអង្គម្ចាស់ Shaikh Salman bin Ebrhim Al Khalifa នៃ​ប្រទេស​បា​រ៉ែ​ន បន្ត​ជា​ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ី (AFC) សម្រាប់​អណ​ត្តិ​ថ្មី ផងដែរ៕
ដោយ៖ស្រេន ឡាវី