• Cambodia Peace Channel

អីយ៉ាស់ ! Xiaomi កំពុងធ្វើការយ៉ាងសស្រាកសស្រាំទៅលើបច្ចេកវិទ្យាសាកថ្មល្បឿនលឿន

ចិន៖ក្រុមហ៊ុន Xiaomi កំពុងខិតខំធ្វើការយ៉ាងខ្លាំងទៅលើបច្ចេកវិទ្យាសាកថ្មបានលឿន ដែលអាចផលិតថាមពលថ្មបាន ៤០០០mAh ក្នុងរយៈពេលត្រឹមតែ ១៧នាទីប៉ុណ្ណោះ ។

យោងតាមរបាយការណ៍ពី MyDrivers បានឱ្យដឹងថា លោក Lin Bin បានបង្ហោះនៅលើវិបសាយ Weibo ដោយនិយាយថា ក្រុមហ៊ុន Xiaomi កំពុងខិតខំប្រឹងប្រែងដើម្បីផលិតបច្ចេកវិទ្យា ១០០W Super Charge Turbo ដែលមានល្បឿនលឿនបំផុត ។

នេះបើតាមការផ្សាយរបស់គេហទំព័រ First Post នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៩ នេះ ។

គួរជម្រាបដែរថា លោក Lu Weibing ប្រធានផ្នែកផលិតកម្មរបស់ Redmi បានបង្ហាញថា ក្រុមហ៊ុន Xiaomi នឹងក្លាយជាក្រុមហ៊ុនដំបូងគេដែលផលិតបច្ចេកវិទ្យា Super Charge Turbo នេះ ។

ក្រុមហ៊ុន Xiaomi អះអាងថា បច្ចេកវិទ្យាសាកថ្មល្បឿនលឿននេះ គឺលឿនជាងការសាកថ្ម SuperVOOC របស់ Oppo ដែលខ្លួនអាចសាកថ្មបាន៤០០០mAh ក្នុងរយៈពេល ១៧នាទី ខណៈពេលដែល Oppo បានត្រឹមតែ ៣៧០០mAh បាន៦៥ភាគរយតែប៉ុណ្ណោះ ៕

ដោយ៖វីរ៉ា វីន