• Cambodia Peace Channel

ចាំមេីលទាំងអស់គ្នា​ ! តើក្លិប Watford អាចស្តារមុខមាត់ឡើងវិញបានដែរឬទេ នៅក្នុងយប់នេះ?

អង់គ្លេស៖ព្រឹត្តិការណ៍ FA Cup នឹងវិលត្រលប់មកជួបលោកអ្នកសារជាថ្មី នៅរាត្រីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៩ ដែលជាការប្រកួតផ្តាច់ព្រ័ត្រក្នុងជំនួបរវាងក្រុម​ Manchester City និង Watford​ ​នៅកីឡដ្ឋាន Wembley Stadium​ ។

បើយោងតាមគេហទំព័រ Fox Sport ចុះផ្សាយនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៩ ដោយសរសេរថា
ប្រវិត្តនៃការជួបគ្នា គិតតាំងពីឆ្នាំ២០០៦​ មក គឺក្រុម Manchester City ពុំដែលប្រកួតចាញ់ Watford នោះទេ ដោយ ១១ប្រកួត ឈ្នះ ១០ និងស្មើតែ ១ដងគត់។

សម្រាប់ប្រកួត ២ដង នៅក្នុងក្របខណ្ឌ English Premier League ក្នុងរដូវកាលនេះ ជើងទី ១ Man City ឈ្នះ Watford ក្រៅដីដោយលទ្ធផល ២ទល់នឹង១ និងជើងទី២ ឈ្នះក្នុងទឹកដី ដោយលទ្ធផល ៣ទល់នឹង១។

មជ្ឈដ្ឋានជាច្រើនកំពុងតែរង់ចាំទស្សនាការប្រកួតនេះ ហើយមតិមួយចំនួនកំពុងគិតថា តើក្លិប Watford អាចបំបែកកំណត់ត្រាមិនអោយបន្តចាញ់ទៅលើក្លិប Man City បានដែររឺទេ?

សូមរង់ចាំទស្សនាទាំងអស់គ្នានៅវេលាម៉ោង ១១ យប់នេះ។

គួររម្លឹកថា នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Man City បានយកឈ្នះទៅលើក្លិប Brighton ដោយលទ្ធផល ១ទល់នឹង០ ខណៈ Watford បានទម្លាក់ Wolverhampton Wanderers ដោយលទ្ធផល ៣ទល់នឹង២។

ដោយ៖ម៉ាន សារ៉ាហ្វីន