• Cambodia Peace Channel

ការប្រកួតកីឡាបាល់ទាត់ដណ្តើមពានរង្វាន់ Soccer League លើកទី៥ នឹងចាប់ពូលនៅថ្ងៃទី២០ ខែតុលា

ភ្នំពេញ៖នៅថ្ងៃទី២០ ខែតុលា ខាងមុខនេះ សហភាពសហព័ន្ធយុវជនកម្ពុជា គ្រោងនឹងរៀបចំសន្និសីទសារព័ត៌មាន និងការចាប់ឆ្នោតបែងចែកពូលសម្រាប់ការប្រកួតកីឡាបាល់ទាត់ដណ្តើមពានរង្វាន់ Soccer League លើកទី៥ សម្រាប់ឆ្នាំ២០១៩ វេលាម៉ោង ១៤៖០០នាទីរសៀល នៅសណ្ឋាគាតសុខាភ្នំពេញ។

បើតាមសេចក្តីដំណឹងរបស់ សហភាពសហព័ន្ធយុវជនកម្ពុជា នាថ្ងៃទី១៨ ខែតុលា នេះថា លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នឹងអញ្ជើញចូលរួមវាគ្មិននៅក្នុងសន្និសីទសារព័ត៌មាននេះ។

សូមជម្រាបថា សន្និសីទសារព័ត៌មាននេះ រៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយអំពីដំណើរការរៀបចំការប្រកួតកីឡាបាល់ទាត់ដណ្តើមពានរង្វាន់ Soccer League លើកទី៥ ឲ្យបានទូលំទូលាយ៕