• Cambodia Peace Channel

UCLវគ្គ១៦ក្រុម៖ តា Klopp ដឹកដៃកូនក្រុមហោះទៅតតាំងជាមួយ AT នៅទីក្រុងមាឌ្រីដ

អេស្ប៉ាញ៖ព្រឹត្តិការណ៍ UEFA Champions League ២០២០ វគ្គ ១៦ក្រុមចុងក្រោយ នឹងចាប់ផ្តើមនារាត្រីព្រឹកថ្ងៃទី១៩ ខែកុម្ភៈ វេលាម៉ោង ៣៖០០នាទីព្រឹក នេះ ហើយ ដោយមានការប្រកួតចំនួន ពីរគូរ ពោល ៤ក្រុមខ្លាំងតែម្តង រវាងក្រុម Dortmund ប៉ះជាមួយ PSG និងក្រុម AT MADRID ប៉ះជាមួយ LIVERPOOL។

សមរភូមិវាលស្មៅដ៍ក្ដៅគគុកនេះ ក្រុម AT MADRID នឹងត្រូវបើកទ្វារកីឡដ្ឋាន ទទួលស្វាគមន៍ក្រុមភ្ញៀវម្ចាស់ជើងឯកពានទ្វីបអឺរ៉ុប រដូវកាល ២០១៩ ក្រុមហង្សក្រហម LIVERPOOL នៅវេលាមម៉ោង ៣៖០០នាទីព្រឹក នាព្រឹកថ្ងៃទី១៩ ខែកុម្ភៈ នេះ។ ការប្រកួតនេះ កាន់តែជក់ចិត្ត ដោយក្រុមខ្លាំងឆ្លងទ្វីបទាំងពីរនឹងត្រូវជួបគ្នានៅវគ្គ ១៦ក្រុមចុងក្រោយនេះ។

អ្នកគាំទ្រក្រុមទាំងពីរ បង្ហាញការយល់ឃើញផ្សេងៗគ្នាចំពោះការប្រកួតនេះ ។ ដោយអ្នកខ្លះ លើកឡើងថា ក្រុមហង្សក្រហមនឹងឈ្នះការប្រកួតនារាត្រីនេះ ព្រោះក្រុមដែលមានមូលដ្ឋាននៅប្រទេសអង់គ្លេសនេះ បាននឹងកំពុងបង្ហាញទម្រង់លេងយ៉ាងល្អ ពិសេសក្រុមនេះ កំពុងខិតជិតលើកពានរង្វាន់ Premier Leagues រដូវកាលនេះផងដែរ។

មុនការប្រកួតនារាត្រីនេះ ​​លោក Klopp ​​អ្នក​ចាត់ការ​ក្រុម Liverpool កោតសរសើរអ្នកចាត់ការក្រុម AT MADRID លោក Simeone ចំពោះការដឹកនាំក្រុមនេះ ​៨​ឆ្នាំ​មក​ហើយ​ និង​បាន​ចូល​លេង​ពាន​រង្វាន់​នេះ។ បទ​ពិសោធ​របស់​គាត់​ពិត​ជា​ល្អ ​បើ​ធៀប​នឹង​ខ្ញុំ ​ខ្ញុំ​ទើប​តែ​កម្រិត​ទី​៤ តែ Diego ​គឺ​នៅ​កម្រិត​ទី​១២​ឯ​ណោះ។ ពួកគេ​ជា​ក្រុម​ដែល​ប្រឹងប្រែង​លេង​ខ្លាំង ​ហើយ​ប្រព័ន្ធ​ការពារ​របស់​គេ​ក៏​បាន​ល្អ​ថែម​ទៀត។ លោកបន្តថា ការ​ដឹក​នាំ​ក្រុម​របស់​លោក Diego ​ពិត​ជា​ល្អ៕