• Cambodia Peace Channel

ថ្ងៃនេះ ពលរដ្ឋកម្ពុជាជាង ១០០នាក់នឹងមកដល់កម្ពុជា តាមជើងហោះហើរក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី មកកម្ពុជា

ម៉ាឡេស៊ី៖នៅថ្ងៃទី១៩ ខែកក្កដា នេះ ពលរដ្ឋកម្ពុជា រួមមានសិស្ស និស្សិត សិក្ខាកាមយោធា សរុបចំនួន ១៤៣នាក់ នឹងមកដល់កម្ពុជា នៅវេលាម៉ោង ១៣៖០០នាទីរសលៀលនេះ តាមការជើងហោះហើរពិសេសរបស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី លេខ MH754។ នេះបើតាមការបញ្ជាក់ពីឯកអគ្គស្ថានទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី ។

ការមកដល់កម្ពុជាវិញរបស់ប្រជាពលរដ្ឋខ្មែរនានេះ ក្រោមកិច្ចសហការរវាងស្ថានទូតកម្ពុជាប្រចាំសហព័ន្ធរុស្ស៊ី និងស្ថានទូតកម្ពុជាប្រចាំប្រទេសអេហ្ស៊ីប។ ជាមួយគ្នានេះដែរ គេក៏ឃើញមានវត្តមានរបស់លោក ចឺយ​ វិចិត្ត​ ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​ម៉ាឡេស៊ី​ ជូនដំណើរពលរដ្ឋខ្មែរនៅអាកាសយានដ្ឋានអន្តរជាតិទីក្រុងគូឡាឡាំពួផងដែរ។

សូមជម្រាបថា ពលរដ្ឋខ្មែរដែលនឹងមកកម្ពុជានាថ្ងៃនេះ មានចំនួន ១៤៣នាក់ ក្នុងនោះមាន​សិក្ខាកាមយោធាចំនួន ៩៨នាក់ និស្សិតចំនួន ១នាក់ និងពលរដ្ឋជាប់គាំងចំនួន ១នាក់ មកពីប្រទេសរុស្ស៊ី ព្រមទាំងនិស្សិតចំនួន ៤៣នាក់ មកពីប្រទេសអេហ្ស៊ីបផងដែរ៕