• Cambodia Peace Channel

CPC-កាកា ទើបតែមកដល់កម្ពុជា ស្រាប់តែប្រកាសរកលំដាប់A ស្រុកខ្មែរគីឡូ៦០ភ្លាម

ភ្នំពេញ៖កីឡាករសុខធី ហៅកាកា បានត្រលប់មកដីកំណើតវិញហើយបន្ទាប់ពីរូបគេ ប្រកបអាជីពនៅសង្វៀនថៃអស់រយៈពេលជាច្រើនឆ្នាំរួចមក ប៉ុន្តែអ្វីដែល ភ្ញាក់ផ្អើលនោះគឺ សុខធី បានប្រកាសរកកីឡាករលំដាប់A ស្រុកខ្មែរគីឡូ៦០ ។

យោងតាមគណនីផ្លូវការរបស់ សុខ ធី បានបង្ហោះរូបភាពជាច្រើនសន្លឹកដោយភ្ជាប់ជាមួយសំណេរដែលមានខ្លឹមថា៖ “តើអ្នកណាជួយខ្ញុំពេលខ្ញុំលំបាក ខ្ញុំនឹងតបស្នងមកវិញដោយភាពស្មោះត្រង់និងភាពស្មោះត្រង់ មិនដឹងអ្នកណាទេ លេខ ១ កម្ពុជា ម៉ូដែល 60 kg.តែអូនមកទីនេះលេខ 1 60 គីឡូSreychanthorn”។

គួរបញ្ជាក់ផងដែរថា កីឡាករ សុខ ធី ត្រូវបានផ្ទេរមកកាន់ក្លឹបកម្ពុជាវិញហើយ ក្រោមការសម្រប សម្រួលរបស់ ឧកញ្ញាស្រី ចាន់ថន ម្ចាស់ក្លឹប គុនខ្មែរពិភពលោក ។

ជុំវិញការលើកឡើងនេះធ្វើអោយអ្នកស្នេហាគុនខ្មែរជជែកគ្នាថា តើកីឡាករគីឡូ៦០ រូបណាដែលសាកសមនឹងកាកា ខណៈបច្ចុប្បន្ននេះ ពេជ្រ សម្បត្តិ និងអេលីត សាន កំពុងឡើងកូតខ្លាំង ៕