• Cambodia Peace Channel

CPC-នៅខែកញ្ញាខាងមុខនេះ កីឡាការិនី ខាន់ ចេសា នឹងបង្ហាញខ្លួនលើសង្វៀន ONE Championchip ក្នុងជំនួបដណ្ដើមខ្សែក្រវាត់ពិភពលោក

ភ្នំពេញ ៖ កីឡាការិនី ខាន់ ចេសា នឹងបង្ហាញខ្លួនជាលើកដំបូងលើសង្វៀន ONE Championship ក្នុងការប្រកួតដណ្តើមខ្សែក្រវាត់ ជាមួយកីឡាការិនីវាយក្នុងទ្រុង Danielle Kelly ក្នុងកម្មវិធី ONE Fight Night 14 នៅសិង្ហបុរី នាថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ខាងមុខនេះ ។

យោងតាមផេកផ្លូវការរបស់ ONE Championship នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣នេះបានធ្វើការបង្ហោះដោយភ្ជាប់ជាមួយសំណេរដែលមានខ្លឹមសារថា៖

“តើអ្នកណាគ្រប់គ្រងខ្សែក្រវាត់ពិភពលោក ONE Fight Night 14 នៅលើ Prime Video នឹងមកដល់នៅថ្ងៃទី ២៩ ខែកញ្ញា ដោយមានការប្រកួតដណ្តើមខ្សែក្រវាត់ពិភពលោករបស់ស្ត្រីចំនួន ៣ គូ ក្នុង៣វិញ្ញាសាផ្សេងៗគ្នា និងការប្រកួតដណ្តើមខ្សែក្រវាត់ពិសេសរបស់ស្ត្រី!” ៕

គួរបញ្ជាក់ផងដែរថា ចេសា ជាកីឡាការិនីដ៏ឆ្នើមមួយរូប ដែលបានដណ្ដើមមេដាយជូនជាតិនៅលើវិញ្ញាសារជឺជិតស៊ូក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើទី៣២ ខណៈដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះផងដែរ ៕