• Cambodia Peace Channel

CPC-រដ្ឋមន្ត្រីក្រសួងយុត្តិធម៍ បានណែនាំឱ្យព្រះរាជអាជ្ញារាជធានីភ្នំពេញ ធ្វើការដោះស្រាយឱ្យបានត្រឹមត្រូវ និងម៉ឹងម៉ាត់តាមផ្លូវច្បាប់ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍បណ្ដាលអោយមានមនុស្សស្លាប់

ភ្នំពេញ៖យោងតាមគណនីហ្វេសប៊ុករបស់ ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិមធ៌ នាព្រឹក​ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ ២០២៣នេះ បានបង្ហោះសារតាមបណ្ដាញសង្គមបញ្ជាក់ថា ចំពោះ​ករណី​គ្រោះថ្នាក់ចរាចរណ៍នេះ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បា​ន​ណែនាំ​ឱ្យ​ព្រះរាជអាជ្ញារាជធានីភ្នំពេញ ធ្វើការពិនិត្យ ស្រាវជ្រាវ និងធ្វើការដោះ​ស្រាយ​ឱ្យ​បាន​ត្រឹមត្រូវ និងម៉ឹងម៉ាត់តាមផ្លូវច្បាប់ ។

គួររម្លឹកផងដែរថា កាលពីវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី១៤ ខែធ្នូឆ្នាំ២០២៣ មានករណីគ្រោះថ្នាក់ចរាចរណ៍បណ្ដាលអោយបុរសម្នាក់បានស្លាប់ បង្កឡើងដោយរថយន្តម៉ាកJeepមួយគ្រឿងពណ៌ខ្មៅពាក់ផ្លាកលេខ ភ្នំពេញ 2CB-9963 បានបុកជាមួយម៉ូតូ ម៉ាកហុងដាឃ្លីកពណ៌សមួយគ្រឿងពាក់ផ្លាកលេខភ្នំពេញ-1DF-5396 ពេញទំហឹងត្រងចំណុចផ្លូវបំបែកជាបួន ស្ថិតនៅលើផ្លូវ៣១៧ កែងផ្លូវ៥៦៦ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

សពជនរងគ្រោះ មានឈ្មោះ សៀងគីមហុង ភេទប្រុស អាយុ២៩ឆ្នាំ រសនៅផ្ទះលេខ១១ ផ្លូវលេខ២៧ក្នុងភូមិ៣ សង្កាត់ចតុមុខ ខណ្ឌដូនពេញ។ ដោយឡែកអ្នកបើករថយន្តបង្កបន្ទាប់ពីកើតហេតុរួច បានឡើងជិះរថយន្តមួយគ្រឿងទៀតរត់គេចខ្លួនបាត់ស្រមោលតែម្ដង ៕