• Cambodia Peace Channel
#ព័ត៌មានជាតិ #ព័ត៌មានថ្មី #សន្តិសុខ​សង្គម

CPC-ក្រសួងការងារ ចេញសេចក្ដីប្រកាសព័ត៌មាន និងចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃសពកម្មការិនី ដែលបាត់បងជិវិតក្នុងករណីអគ្គិភ័យឆាបឆេះរោងចក្រ យូដា

ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមជូនដំណឹងដល់សាធារណជនទាំងអស់ឱ្យបានជ្រាបថា នាថ្ងៃព្រហស្បតិ៍ ទី១៨ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង ៦៤០នាទីព្រឹក មានករណីអគ្គិភ័យឆាបឆេះឃ្លាំង ស្តុកទុក និងចែកចាយសារធាតុគីមី សម្រាប់បោកគក់ នៃរោងចក្រ យីដា ហ្គាមេន ដែលមានអាសយដ្ឋាន ស្ថិតនៅភូមិឬស្សីស្រុក ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល។

ករណីអគ្គិភ័យខាងលើនេះ បានបង្ក ឱ្យមានកម្មករនិយោជិតរងគ្រោះ សរុបចំនួន ២១នាក់ (ស្រី ៤នាក់) ក្នុងនោះរងរបួសស្រាលចំនួន ២០នាក់ និងស្លាប់ចំនួន ១នាក់ បន្ទាប់ពីបញ្ជូនទៅដល់មន្ទីរពេទ្យ ។

ទន្ទឹមនិងនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តាមរយៈបេឡាជាតិសន្តិសុខសង្គម សាខាខេត្តកណ្ដាលបានរៀបចំវិភាជន៍បូជាសព ផ្នែកហានិភ័យការងារចំនួន១០លានរៀល ដើម្បីប្រគល់ជូនក្រុមគ្រួសារសព ៕