• Cambodia Peace Channel
#ប្រវត្តិសាស្រ្ត #ព័ត៌មានជាតិ #ព័ត៌មានថ្មី

CPC-ភ្នំក្រោមគឺជាតំបន់ទេសចរណ៍ធម្មជាតិ និងប្រវត្តិសាស្រ្តដែលភ្ញៀវទេសចរពុំគួរមើលរំលង

សៀមរាប៖ ភ្នំក្រោមគឺជាតំបន់ទេសចរណ៍ធម្មជាតិ និងប្រវត្តិសាស្រ្តដែលភ្ញៀវទេសចរគ្រប់រូបពុំគួរមើលរំលង ពេលធ្វើដំនើរកម្សាន្តមកកាន់ខេត្តសៀមរាប។ ទីនេះក៏ជាកន្លែងដែលល្អបំផុតក្នុងការគយគន់ទិដ្ឋភាពដ៏ស្រស់ស្អាតនៃប្រាសាទ បុរាណ និងទេសភាពវាលស្រែយ៉ាងធំល្វឹងល្វើយ ជាមួយព្រះអាទិត្យរៀបលិចផងដែរ។ ភ្នំក្រោមមានចម្ងាយប្រហែល 10 គីឡូម៉ែត្រ ស្ថិតនៅខាង ត្បូងក្រុងសៀមរាប និងខាងជើងបឹងទន្លេសាបនៅលើ កំពូលភ្នំមានប្រាសាទមួយក្រុមដែលបានសាងសង់ឡើងពីថ្មភក់ នៅចុងសតវត្សទី9 និងដើម្បីសតវត្សទី១០ ក្នុងរជ្ជ កាលព្រះបាទយសោវរ្ម័នទី១។
ភ្ញៀវទេសចរទាំងអស់អាចធ្វើដំណើរទៅលើកំពូលភ្នំបានតាមរយៈការថ្មើរជើងតាមជណ្ដើរ ឬបើសិនលោកអ្នកមិនចង់ចំនាយកំលាំងច្រើនក្នុងការដើរ យើងសូមណែនាំអោយលោកអ្នកធ្វើដំណើរដោយប្រើប្រាស់យាន្តជំនិះផ្ទាល់ខ្លួនផ្សេងៗដូចជាឡាន ម៉ូតូ តាមផ្លូវកៅស៊ូឡើងដល់កំពូលភ្នំតែម្ដង៕

DCIM100MEDIADJI_0150.JPG