• Cambodia Peace Channel
#ព័ត៌មានជាតិ #ព័ត៌មានថ្មី

CPC-សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យរដ្ឋបាលរាជធានីភ្នំពេញ ត្រៀមរថយន្តក្រុងដឹកពលរដ្ឋពីភ្នំពេញ ទៅតាមបណ្តាខេត្តនាថ្ងៃចូលឆ្នាំប្រពៃណីជាតិ ដោយឥតគិតថ្លៃ

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានប្រាប់ឱ្យរដ្ឋបាលរាជធានីភ្នំពេញ ត្រៀមរថយន្តក្រុងដឹកពលរដ្ឋពីភ្នំពេញទៅតាមបណ្តាខេត្តនាថ្ងៃចូលឆ្នាំប្រពៃណីដោយឥតគិតថ្លៃដូចនឹងបណ្តាឆ្នាំកន្លងៗទៅផងដែរដើម្បីកាត់បន្ថយការចំណាយ និងផ្តល់សុវត្ថិភាពដល់ពលរដ្ឋ។

ថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានចាក់អង្រែក្រោម-ព្រែកប្រា នាព្រឹកថ្ងៃចន្ទ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចធិបតីបានមានប្រសាសន៍ថា៖ «តិចទៀត ជិតដល់ចូលឆ្នាំខ្មែរ អ៊ីចឹងត្រៀមមធ្យោបាយដឹកជញ្ជូន ដឹកបងប្អូនយើងពីភ្នំពេញទៅស្រុកដូចរាល់ឆ្នាំ កុំភ្លេចទឹកសុទ្ធឱ្យគាត់ផង»។

គូររម្លឹកផងដែរថា ការរៀបចំរថយន្តក្រុងសាធារណៈសម្រាប់ពលរដ្ឋនាថ្ងៃចូលឆ្នាំខ្មែរ ឬពិធីបុណ្យភ្ជុំបិណ្ឌ គឺជាការយកចិត្តទុកដាក់របស់អតីតនាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន មកម្ល៉េះ ដើម្បីសុខទុក្ខរបស់ពលរដ្ឋ៕