• Cambodia Peace Channel
#ព័ត៌មានជាតិ #ព័ត៌មានថ្មី #សន្តិសុខ​សង្គម

CPC-ស្នងការខេត្តកំពត បញ្ជាក់ជូនទីតាំងដែលតម្លើងស្លាក និងគោលដៅកំណត់ល្បឿនលើផ្លូវជាតិលេខ3 កំពុងទទួលបានការកោតសសើរ

កំពត៖លោកឧត្តមសេនីយ៍​ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បញ្ជាក់ជូនទីតាំងដែលបានតម្លើងស្លាកកំណត់ល្បឿនលើផ្លូវជាតិលេខ3 កំពុងទទួលបានការកោតសសើរយ៉ាងខ្លាំងពីសំណាក់ពលរដ្ឋ នេះបើយោងតាមផេកផ្លូវការ របស់ស្នងការដ្ឋាននគរបាលខេត្តកំពត កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ ។
លោក ម៉ៅ ច័ន្ទមធុរិទ្ធ បានអោយុដឹងថា ខ្ញុំសូមបញ្ជាក់ជូនទីតាំងដែលបានតម្លើងស្លាកកំណត់ល្បឿនលើផ្លូវជាតិលេខ3 ពីភ្នំពេញមកខេត្តកំពតមាន ០៣ គោលដៅ ។
១. គោលដៅទី ០១ (ចន្លោះបង្គោលគីឡូម៉ែត្រលេខ 98-99) ស្ថិតក្នុងភូមិពស់ពង ឃុំនរាយណ៍ ស្រុកឈូក ខេត្តកំពត ។
២. គោលដៅទី ០២ (ចន្លោះបង្គោលគីឡូម៉ែ្រតលេខ 116-117) ស្ថិតក្នុងភូមិត្រពាំងរាំង ឃុំអង្គរមាស ស្រុកដងទង់ ខេត្តកំពត ។
៣. គោលដៅទី ០៣ (ចន្លោះបង្គោលគីឡូម៉ែត្រលេខ 132-133) ស្ថិតក្នុង ភូមិព្រៃថ្នង ឃុំព្រៃថ្នង ស្រុកទឹកឈូ ខេត្តកំពត ។
ជាមួយគ្នានេះលោកបានបន្ថែមថា នៅពេលអនុវត្តគឺមិនអនុវត្តទាំងបីគោលដៅព្រមគ្នានោះទេបាទ គឺយើងខ្ញុំនិងបែងចែកវេនគ្នាដើម្បីចុះអនុវត្ត សូមបងប្អូនទាំងអស់ជ្រាបជាពត៏មាន ៕