• Cambodia Peace Channel
#ព័ត៌មានជាតិ #ព័ត៌មានថ្មី #សន្តិសុខ​សង្គម

CPC-នគរបាលក្របួចបានជនសង្ស័យ២នាក់ បន្ទាប់ពីធ្វើសកម្មភាពឆក់ខ្សែ ក ពីនារីរងគ្រោះបានសម្រេច

ភ្នំពេញ៖ជនសង្ស័យ២នាក់ ត្រូវនគរបាលឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពឆក់ខ្សែកពីនារីរងគ្រោះបានសម្រេច នៅថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ២០២៤ វេលាម៉ោង១០៖៥០នាទី​នៅចំណុច​ផ្លូវលេខ៤៣៦កែងផ្លូវ​លេខ១០១​ ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។

ប្រតិបត្តិការនេះធ្វើឡើងក្រោមការណែនាំផ្ទាល់ពីឯកឧត្តម នាយឧត្តមសេនីយ៍ ស​ ថេត​ អគ្គស្នងការនគរបាលជាតិ អគ្គស្នងការរងទទួលផែន ប្រធាននាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌​ និងចង្អុលបង្ហាញបញ្ជាដឹកនាំដោយ ឯក​ឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាន​នគរបាលព្រហ្មទណ្ឌ។

ក្រោយទទួលបានបទបញ្ជាដ៏ម៉ឺងម៉ាត់ លោកឧត្តមសេនីយ៍ត្រី​ ប៊ុត​ វណ្ណារដ្ឋ​ អនុប្រធាននាយកដ្ឋានទទួលផែន បានដឹកនាំកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ដែលមានលោកវរសេនីយ៍ឯក​ ញ៉ែម​ វ៉ន​ ជានាយការិយាល័យ​ ដោយមានការចូលរួមសហការពីលោក​វរសេនីយ៍ទោ​ ប៊ុត​ សុីម៉េង​ ជានាយការិយាល័យ​ បានធ្វេីការស្រាវជ្រាវនឹងបេីក​ការ​ស៊េីបអង្កេត​កំណត់មុខ​សញ្ញាតាមរយះកាម៉េរ៉ាសុវត្ថិភាព។

រហូតដល់ថ្ងៃទី១៦ ខែកុម្ភះ ឆ្នាំ២០២៤ វេលាម៉ោង១៨៖២០នាទី​ត្រង់ចំណុចផ្ទះសំណាក់មាស៩៩​ ក្នុងបន្ទប់លេខ១០ ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន បានធ្វេីឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់​ មានឈ្មោះ ៖
១.ឈ្មោះ​ ​តាំង​ វ៉ាន់ណាក់​ ហៅ​ និត​ ភេទប្រុស​ អាយុ៣១ឆ្នាំ​ ជនជាតិខ្មែរ​(អ្នកបេីក)២.ឈ្មោះ​ សម្បត្តិ​ច័ន្ទសីហា​ ហៅ​ ខួច​ ភេទប្រុស​ អាយុ២៦ឆ្នាំ​ ជនជាតិខ្មែរ​ (ដៃដល់)
ដែលបានធ្លាប់ធ្វេីសកម្មភាព៖

ដោយឡែកសំភារះដកហូតរួមមាន៖១.​ ម៉ូតូម៉ាក​ ហុងដាឌ្រីម ពណ៌ខ្មៅ​​ ពាក់ស្លាកលេខ​ ភ្នំពេញ​1KD-1512(របស់ជនសង្ស័យ)។

បច្ចុប្បន្នជនសង្ស័យនឹងវត្ថុតាងខាងលេី​ ការិយាល័យកំពុង​ កសាងសំណុំរឿង បញ្ជូន​ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ៕