CPC-សាច់ និងគ្រឿងក្នុងខូចគុណភាពនាំចូលពីប្រទេសថៃប្រមាណ ៦២០គីឡូក្រាម ត្រូវមន្ត្រីជំនាញដកហូតដើម្បីយកទៅដុតកម្ទេចចោល
![](https://www.cpc-news.com/wp-content/uploads/2024/03/photo_2024-03-19_10-55-36-991x564.jpg)
បន្ទាយមានជ័យ៖ មន្ត្រីសាខា ក.ប.ប. ខេត្តបន្ទាយមានជ័យ បានសហការជាមួយការិយាល័យគយ និងរដ្ធាករ តំបន់៥ ខេត្តបន្ទាយមានជ័យ និងមានការចូលរួមពីមន្រ្តីកងរាជអាវុធហត្ថលើផ្ទៃប្រទេស ខេត្តបន្ទាយមានជ័យ បានធ្វើការត្រួតពិនិត្យរថយន្តដឹកបំណែកសាច់ជ្រូកបង្កក ស្ថិតនៅចំណុចភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដែលនាំចូលពីប្រទេសថៃ តាមច្រករបៀងក្នុងភូមិសាស្ត្រ ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ ។
តាមការបញ្ជាក់ដោយមន្ត្រីជំនាញ មន្ត្រីយើងបានសហការត្រួតពិនិត្យទំនិញទាំងនោះមានរាយនាមដូចខាងក្រោម៖
១- អណ្តាតជ្រូក ចំនួន ១៨៦គីឡូក្រាម
២- ពោះវៀនជ្រូក ចំនួន ១៤៥គីឡូក្រាម
៣- ជើងជ្រូក ចំនួន ៨៧គីឡូក្រាម
៤- ត្រចៀកជ្រូកចំនួន ៣៨គីឡូក្រាម
៥- បេះដូងជ្រូក ចំនួន ១៣គីឡូក្រាម
៦- ក្រពះជ្រូក ចំនួន ៦០គីឡូក្រាម
៧- ឆ្អឹងជំនីជ្រូក ចំនួន ៦៥គីឡូក្រាម
៨- ថ្លើមជ្រូក ចំនួន ២៧គីឡូក្រាម សរុបទាំងអស់ចំនួន ៦២១គីឡូក្រាម។
សូមជម្រាបថា ទំនិញទាំងនេះ ត្រូវបានរកឃើញថា ពុំមានឯកសារពាក់ព័ន្ធនឹងការនាំចូលនោះទេ គ្មានសំបកវេចខ្ចប់ត្រឹមត្រូវតាមស្តង់ដា និងការដឹកជញ្ចូនពុំសមស្របតាមលក្ខណ:បច្ចេកទេស ដោយមិនបានរក្សាសីតុណ្ហភាពតាមលក្ខណតម្រូវ ដែលបណ្តាលឱ្យទំនិញទាំងនោះប្រែប្រួលខូចគុណភាព។ ក្រោយពីធ្វើការត្រួតពិនិត្យចប់សព្វគ្រប់ មន្ត្រីជំនាញបានធ្វើការដកហូតដើម្បីយកទៅដុតកម្ទេចចោល និងបានចាត់វិធានការផ្លូវច្បាប់ល់ម្ចាស់ទំនិញផងដែរ៕
![](https://www.cpc-news.com/wp-content/uploads/2024/03/431898193_814106144092533_3201502621536759673_n-675x900.jpg)
![](https://www.cpc-news.com/wp-content/uploads/2024/03/431980863_814106200759194_7253775389025735857_n-675x900.jpg)
![](https://www.cpc-news.com/wp-content/uploads/2024/03/432013484_814106180759196_2556794275369533550_n-675x900.jpg)
![](https://www.cpc-news.com/wp-content/uploads/2024/03/433449575_814106170759197_6307431888298678746_n-675x900.jpg)
![](https://www.cpc-news.com/wp-content/uploads/2024/03/433452834_814106154092532_820840633514283889_n-675x900.jpg)
![](https://www.cpc-news.com/wp-content/uploads/2024/03/433648145_814106184092529_5722357393036242361_n-900x675.jpg)