• Cambodia Peace Channel

មានអ្វីជូនពរ​ ? ខ្សែប្រយុទ្ធ ម៉ាត់ សាក់រ៉វី ចូលវះកាត់ជង្គង់ជាលើកទី២ នាថ្ងៃនេះ

ភ្នំពេញ៖ខ្សែប្រយុទ្ធក្លិបកីឡាបាល់ទាត់វិសាខា និង​ជាសមាជិកក្រុមជម្រើសជាតិគោព្រៃ អាយុក្រោម ២២ឆ្នាំ កម្ពុជា កីឡាករ ម៉ាត់ សាក់រ៉វី កំពុងធ្វើការវះកាត់ជង្គង់ស្តាំ នៅមន្ទីរពេទ្យវៀតណាម ក្រោយរងរបួសដាច់សសៃពួរជើង ក្នុងអំឡុងពេលប្រកួតពានរង្វាន់ AFF U22 Championship 2019 ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះកន្លងទៅ​ ។

នេះបើយោងតាមការចុះផ្សាយនៅលើគេហទំព័រ Vishakha Football Club នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ ២០១៩ នេះ​ ។

ខ្សែប្រយុទ្ធនិងជាម្ចាស់អាវលេខ១១ រូបនេះ រងបួសសសៃជើង ខណៈដែលបង្ហាញខ្លួននៅលើទីលាន បានតែ២នាទីប៉ុណ្ណោះ រវាងកម្ពុជា និង មីយ៉ាន់ម៉ា រួចបញ្ជូនទៅមន្ទីរពេទ្យកាល់ម៉ែតភ្លាមៗតែម្តង។

គួររំលឹក​ថា ខ្សែប្រយុទ្ធ ម៉ាត់ សាក់រ៉វី ទទួលការវះកាត់ជង្គង់ឆ្វេងម្តងរួមហើយ កាលពីឆ្នាំ២០១៧​ ហើយនេះជាការវះកាត់ជាលើកទី២ នូវជង្គង់ស្តាំ នៅមន្ទីរពេទ្យវៀតណាម ។ ប៉ុន្តែការសម្រាករយៈពេលយ៉ាងណានោះ ក្រុមវេជ្ជបណ្ឌិត មិនទាន់បញ្ជាក់នៅឡើយទេ។

អ្នក​គាំទ្រ​កីឡាករ​រូប​នេះ​ បានជូនពរ កីឡាករ ម៉ាត់ សាក់រ៉វី ជោគជ័យក្នុងការវះកាត់ជង្គង់ស្តាំលើកនេះ៕

ដោយ៖ស្រ៊ីប ឡានី