• Cambodia Peace Channel

កុំព្យូទ័រ HP Chromebook ទំហំ១៥អ៊ីញដំបូងរបស់ខ្លួន មានមុខងារក្តារចុចពេញលេញ និងមានអេក្រង់ IPS touchscreen

អាមេរិក៖កុំព្យូទ័រយួរដៃម៉ាក HP នៅតែបន្តធ្វើឱ្យមានចំណាប់អារម្មណ៍ទាំងតម្លៃនិងគុណភាព ហើយកុំព្យូទ័រ HP Chromebook ១៥អ៊ីញនេះ មិនត្រឹមតែជាកុំព្យូទ័រដែលមានក្តារចុចពេញលេញរួមទាំងបន្ទះលេខប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងមានអេក្រង់ IPS touchscreen ពណ៌ខ្មៅ និងអង្គចងចាំទំហំ ៦៤ជីហ្គាបៃផងដែរ។

លក្ខណៈពិសេសរបស់កុំព្យូទ័រ HP នេះ គឺដំណើរការដោយ Intel Core i5 ដែលមានល្បឿនលឿនជាងមុន , មានថាមពលថ្មរហូតដល់ទៅ ១៣ម៉ោង , អង្គចងចាំទំហំ ៤ជីហ្គាបៃ , ការបង្ហាញរូបភាពកម្រិត Intel HD Graphics ៦១០ , មានកាមេរ៉ាមុខទំហំធំដែលផ្ជាប់មកជាមួយមីក្រូហ្វូនពីរ និងបំពាក់ដោយឧបករណ៍បំពងសម្លេង Bang & Olufsen ។

នេះបើតាមការផ្សាយនៅលើគេហទំព័រ The Verge ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩ នេះ ។

គួរជម្រាបថា កុំព្យូទ័រ HP Chroembook ១៥អ៊ីញ គឺជាប្រភេទ Chrome OS មួយទៀតក្នុងជួរកុំព្យូទ័រយួរដៃដែលមានទំហំធំ តាមពីក្រោយ Asus ដែលបានបញ្ចេញ Chromebook ១៥អ៊ីញ របស់ខ្លួនទៅក្នុងទីផ្សារកាលពីឆ្នាំមុន ៕

ដោយ៖វីរ៉ា វីន