• Cambodia Peace Channel

ឆ្នាំនេះ iPhone ប្រហែលជាមានកាមេរ៉ាខាងមុខ Selfie យ៉ាងល្អប្រសើរជាងឆ្នាំមុន

អាមេរិក៖នៅឆ្នាំនេះ កាមេរ៉ាមុខរបស់ទូរស័ព្ទ iPhone ប្រហែលជាត្រូវបានពង្រីកសមត្ថភាពឱ្យមានទំហំធំជាងមុន ដែលមានរហូតដល់ ១២មេហ្គាភិចសែល ។

អ្នកវិភាគរបស់ក្រុមហ៊ុន Apple លោក Ming-Chi Kuo បានថ្លែងថា ក្រៅពីការបង្កើនទំហំនៃកាមេរ៉ាមុខដល់ ១២មេហ្គាភិចសែល ហើយនោះ កាមេរ៉ាក្រោយក៏នឹងផ្លាស់ប្តូរផងដែរ ពីLens៤ ទៅជាLens៥ សម្រាប់ម៉ូដែលទាំងបីដោយរួមបញ្ចូលទាំង iPhone XR ថ្មី ។ នេះបើតាមការផ្សាយរបស់ The Verge ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩ នេះ ។

អ្នកវិភាគក៏បានលើកឡើងផងដែរថា ultra-wide lens គឺផ្គត់ផ្គង់ពី Sony ហើយកាមេរ៉ាទាំងបីខាងក្រោយនឹងបំពាក់ដោយកញ្ចក់ OLED ទំហំ៦.៥អ៊ីញ និងទំហំ៥.៨អ៊ីញ ។

គួរជម្រាបថា ក្រុមហ៊ុន Apple ត្រូវបានគេរំពឹងថានឹងចេញលក់ទូរស័ព្ទ iPhone ស៊េរីឆ្នាំ២០១៩ របស់ខ្លួននៅខែកញ្ញា ៕

ដោយ៖វីរ៉ា វីន