• Cambodia Peace Channel

ច្បាស់ការណ៍ហើយ ! Kylian Mbappe មិនទៅណាចោលក្លិប Paris Saint Germain ឡើយ

ប៉ារីស៖ប្រធានក្លិបយក្សបារាំង Paris Saint Germain លោក អាល់ ខឡៃហ្វី បានបញ្ជាក់ថា ខ្សែប្រយុទ្ធ Kylian Mbappe នឹងនៅបន្តជាមួយក្លិបនេះ ២០០% នារដូវកាលក្រោយ។

នៅក្នុងបទសម្ភាសន៍មួយ ប្រធានក្លិបមួយនេះ បានលើកឡើងថា ខ្ញុំចង់ឲ្យកីឡាកទាំងអស់មានមោទនភាព ក្នុងការស្លៀកពាក់សម្លៀកបំពាក់របស់ក្លិបដោយរីករាយ មិនមែនលេងនៅពេលដែលវាសាកសមនឹងពួកគេទេ។

ការលើកឡើងបែបនេះ ក្រោយមានពាក្យចចាមអារ៉ាមជាច្រើននិយាយថា ខ្សែប្រយុទ្ធវ័យ ២០ឆ្នាំរូបនេះនឹងចាក់ចេញពីក្លិបយក្សបារាំងមួយនេះ។

សូមជម្រាបថា ខ្សែប្រយុទ្ធឆ្នើមជម្រើសជាតិបារាំង កីឡាករ Mbappe កាលពីរដូវកាលមុនរកបាន ៣៩គ្រាប់ក្នុង៤៣ប្រកួត៕

ដោយ៖ស្រុីប ឡានី