• Cambodia Peace Channel

VAR សម្លាប់ចិត្តអ្នកគាំទ្រប្រេស៊ីលក្នុងពានរង្ចាន់ Copa Amèrica

ប្រេស៊ីល៖ក្រុមជម្រើសជាតិវេណេហ្ស៊ុយអេឡា បង្ហាញទម្រង់លេងយ៉ាងល្អដែលអាចរក្សាលទ្ធផលត្រឹម ០ទល់នឹង០ ជាមួយក្រុមម្ចាស់ផ្ទះប្រេស៊ីល នៃពានរង្វាន់ Copa Amèrica ឆ្នាំ២០១៩ កាលពីព្រឹកមិញនេះ។

ការប្រកួតដ៏ជក់ចិត្តរវាងក្រុមជម្រើសជាតិទាំងពីរ ដោយប្រេស៊ីលមានឱកាសដាក់សម្ពាធលើគូរប្រកួតយ៉ាងខ្លាំង ប៉ុន្តែមិនមានសំណាងសោះ ដោយបានទាត់បញ្ចូលលទីគូរប្រកួតទៅហើយ ប៉ុន្តែត្រូវបានកាមេរ៉ាបច្ចេកវិទ្យា VAR មិនបានផ្តល់សញ្ញាបាល់ទៅវិញ។

កាមេរ៉ាបច្ចេកវិទ្យា VAR បានធ្វើឲ្យជម្រើសជាតិប្រេស៊ីល គ្មានសំណាងយក៣ពិន្ទុ នៃការប្រកួតនេះទេ ពោលគឺជម្រើសជាតិប្រេស៊ីល បានត្រឹមលទ្ធផល ០ទល់នឹង០ ជាមួយជម្រើសជាតិវេណេហ្ស៊ុយអេឡាប៉ុណ្ណោះ៕

ដោយ៖ស្រ៊ីប ឡានី