• Cambodia Peace Channel

ផ្ទាំងប៉ាណូក្រុមជម្រើសជាតិកម្ពុជា ត្រូវបានដំឡើងនៅស្ពានអាកាស៧មករា !

ភ្នំពេញ៖សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានដំឡើងផ្ទាំងប៉ាណូក្រុមជម្រើសជាតិកម្ពុជា នៅតាមដងវិថីឆ្ពោះទៅកាន់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញនៅចំណុចស្ពានអាកាស៧មករា។

ការរៀបចំដំឡើងផ្ទាំងប៉ាណូក្រុមគោព្រៃកម្ពុជាដ៏ធំបែបនេះ ដើម្បីត្រៀមទទួលស្វាគមន៍ក្រុមភ្ញៀវក្នុងការប្រកួតវគ្គជម្រុះ FIFA World Cup Qatar2022 ជុំទី២ នាថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៩ ខាងមុខនេះ នៅកីឡដ្ឋានជាតិអូឡាំពិក។

សូមជម្រាបថា ក្រុមដែលមានរហស្សនាមថា គោព្រៃកម្ពុជាស្ថិតនៅក្នុងពូល C ក្នុងវគ្គជម្រុះព្រឹត្តិការណ៍បាល់ទាត់ពិភពលោកនៅ កាតា សម្រាប់ឆ្នាំ២០២២ នេះ នឹងត្រូវជូបក្រុមជម្រើសជាតិ ហុងកុង បារ៉ែន អ៊ីរ៉ាក់ និងអ៊ីរ៉ង់៕ ដោយ៖ស្រ៊ីប ឡានី