• Cambodia Peace Channel

ស្រាំង ទិត្យឈី ៖ ខ្ញុំមកភ្នំពេញក្រោនវិញលើកនេះ ដើម្បីលើកក្រុមឲ្យដល់ចំណុចខ្លាំង

ភ្នំពេញ៖ខ្សែការពារ ស្រាំង ទិត្យឈី បន្ទាប់ចាកចេញពីក្លិបបាល់ទាត់ បឹងកេត មកចូលរួមជាមួយក្លិបចាស់របស់ខ្លួន ភ្នំពេញក្រោន បានប្តេជ្ញាចិត្តប្រឹងប្រែងហ្វឹកហាត់ទ្វេរដង ដើម្បីពង្រឹងសមត្ថភាពឲ្យខ្លាំងក្លា និងមានឱកាសជួយដល់ក្លិបវិញ។

ខ្សែការពាររូបនេះ ថ្លែងប្រាប់ CNCC យ៉ាងដូច្នេះថា”ខ្ញុំមានអារម្មណ៍សប្បាយចិត្ត ព្រោះផ្ទះដ៏កក់ក្តៅនេះនៅតែស្វាគមន៍ខ្ញុំ ហើយខ្ញុំនឹងខិតខំប្រឹងអស់ពីកម្លាំងកាយចិត្តដើម្បីលើកក្រុមឲ្យមកដល់ចំណុចខ្លាំងមួយដូចដែលក្លិបចង់បាន“។

សូមជម្រាបថា ខ្សែបម្រើមានប្រភពពីខេត្តស្ទឹងតែងរូបនេះ បានចាកចេញពីក្លិប ភ្នំពេញក្រោន ទៅចូលរួមជាមួយក្លិបបាល់ទាត់ បឹងកេតនៅជុំទី១ រដូវកាល២០១៩ តែកីឡាកររូបនេះហាក់មិនសូវជាបានបង្ហាញខ្លួនសោះ ហើយខ្សែការពាររូបនេះសម្រេចត្រឡប់មកក្លិបចាស់វិញ៕ ដោយ៖ស្រ៊ីប ឡានី