• Cambodia Peace Channel

វឌ្ឍនាកា សង្ឃឹមជាប់ជម្រើសជាតិជាថ្មី ក្រោយជួយបឹងកេតឡើងវគ្គផ្តាច់ព្រ័ត្រ Hun Sen Cup

ភ្នំពេញ៖ក្លិបបាល់ទាត់ បឹងកេតទម្លាក់ ក្រុមឈរលេខរៀងទី២ លីគកំពូលកម្ពុជា វិសាខា ឡើងទៅវគ្គផ្តាច់ព្រ័ត្រ នៃពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ជាតិ សម្រាប់ឆ្នាំ២០១៩ ក្រោយយកឈ្នះក្នុងលទ្ធផល ៤ទល់នឹង០ កាលពីថ្ងៃទី១៨ ខែកញ្ញា ម្សិលមិញ នៅកីឡដ្ឋានជាតិអូឡាំពិក។

អ្វីដែលធ្វើឲ្យអ្នកគាំទ្របឹងកេតសប្បាយចិត្តបំផុតនោះគឺ ខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា រកបាន ៣គ្រាប់ ឲ្យបឹងកេត ដោយមានការជួយជ្រោមជ្រែង និងបញ្ជូនបាល់ឲ្យយ៉ាងល្អពីកីឡាករកំពុងឡើងជើង សេត រ៉ស៊ីប ខណៈ ១គ្រាប់ទៀតរកបានដោយ ម៉ុន វ៉ានដា ស៊ុតនាទីទី ៤៥ ដោយការបញ្ជូនបាល់ពី សេត រ៉ស៊ីប ផងដែរ។

ការបង្ហាញទម្រង់លេងយ៉ាងល្អនេះ អ្នកគាំទ្រជាច្រើនរំពឹងថា ខ្សែប្រយយទ្ធ ចាន់ វឌ្ឍនាកា អាចនឹងជាប់ជម្រើសជាតិឡើងវិញ ក្រោយខ្សែប្រយុទ្ធរូបនេះខកខានជាប់ជម្រើសជាតិជាច្រើនប្រកួត៕