• Cambodia Peace Channel

គូពិសេសសប្តាហ៍នេះ ! តើហង្សក្រហម អាចបន្តការយកឈ្នះទៀតទេ ក្នុងជំនួបជាមួយបិសាចក្រហម?

អង់គ្លេស៖គូពិសេសជាច្រើនសម្រាប់ការប្រកួតពានរង្វាន់ Premier League ក្នុងសប្តាហ៍នេះ ពោលក្រុមហង្សក្រហម Liverpool  នឹងប៉ះជាមួយក្រុមបិសាចក្រហម Manchester United នៅកីឡដ្ឋាន Old Trafford នៅថ្ងៃអាទិត្យ ទី២០ ខែតុលា វេលាម៉ោង ១០៖៣០នាទីយប់។

ក្នុងជំនួបនេះ ធ្វើឲ្យអ្នកស្នេហាវិស័យកីឡាបាល់ទាត់រំជើបរំជួល ពិសេសអ្នកគាំទ្រក្រុមទាំងពីរ និងមានមជ្ឈដ្ឋានជាច្រើនយល់ឃើញថា ហង្សក្រហមនឹងបន្តទទួលលទ្ធផលល្អ ដោយយកឈ្នះក្រុមបិសាចក្រហម។ បើតាមការទស្សន៍ទាយលទ្ធផលដោយមានការចុះផ្សាយដោយគេហទំព័រ Sportsmole របស់អង់គ្លេសថា ហង្សក្រហមនឹងយកឈ្នះក្នុងលទ្ធផល ២៖០។ យ៉ាងណានេះគ្រាន់តែជាទស្សន៍ទាយរបស់អ្នកតាមដានវិស័យកីឡាបាល់ទាត់ប៉ុណ្ណោះ។

សូមជម្រាបថា សម្រាប់រដូវកាលនេះ ក្រុមហង្សក្រហមបានបង្ហាញទម្រង់លេងយ៉ាងល្អ ពោលក្នុងជំនួប ៧ប្រកួតកន្លងមកនេះ ហង្សក្រហមមិនទាន់ស្គាល់រសជាតិថា ចាញ់ ឬ ស្មើរ ពោលមានតែឈ្នះ ខណៈក្រុមបិសាចក្រហម មានឈ្នះ មានចាញ់ មិនមានស្មើរ៕