• Cambodia Peace Channel

ក្តីស្រម៉ៃរបស់កីឡាករ លី វ៉ាហេទ ក្រោយពេលឃើញបងប្រុសជាប់ជម្រើសជាតិ

ភ្នំពេញ៖ យោងតាមការដកស្រង់គេហទំព័រ គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា កីឡាករ លី វ៉ាហេទ បានលើកឡើងថា៖«ក្តីស្រម៉ៃរបស់ខ្ញុំពេលចូលលេងបាល់ទាត់ដំបូងគឺជាប់ជម្រើសជាតិ។ មុនពេលបាល់ទាត់ ខ្ញុំឃើញបងប្រុសបង្កើតរបស់ខ្ញុំ លី រ៉ាវី លែងក្នុងក្រុមជម្រើសជាតិ ហើយខ្ញុំបានតាំងចិត្តថា នឹងប្រឹងប្រែងអោយបានជាប់ជម្រើសជាតិដូចគាត់ ដើម្បីជាមោទនភាពរបស់គ្រួសារ និង អ្នកស្រុកភូមិរបស់ខ្ញុំ ។ គាត់ឧស្សាហ៌ពន្យល់ណែនាំខ្ញុំពីរបៀបលែងការពារ។»

ក្តីស្រម៉ៃជាកត្តាជម្រុញដល់ការខិតខំប្រឹងប្រែងរបស់កីឡាកររូបនេះអោយបានចូលលែងជាមួយក្លិបលីគកំពូលកម្ពុជា និង មានឱកាសជាប់ជម្រើសជាតិជាបន្តបន្ទាប់។

ខ្សែការពារ លី វ៉ាហេទ បានចូលហ្វឹកហាត់បាល់ទាត់កាលពីចុងឆ្នាំ២០១៤ ជាមួយក្លិបដែលមានប្រភពចេញពីខេត្តកំពង់ចាម ពោលគឺក្លិបបឹងកេត។

គួររម្លឹកដែរថា ខ្សែការពាររាងសង្ហា មិនចាញ់តារា កីឡាករ លី វ៉ាហេទ ធ្លាប់បានបង្ហាញខ្លួនអោយក្រុមជម្រើសជាតិ U19 U21 និង ក្រុមជម្រើសជាតិឈុតធំ កាលគ្រូបង្វឹក Lee Tae Hoon នៅដឹកនាំ៕
ដោយ៖ ស្រុីប ឡានី