• Cambodia Peace Channel

CPC-កីឡាករថៃម្នាក់បង្ហាញអារម្មណ៍ពិត ក្រោយរងការរិះគន់យ៉ាងខ្លាំងពីប្រជាជនរបស់ខ្លួន ដោយសារប្រកួតចាញ់កីឡាករគុនខ្មែរ

ភ្នំពេញ៖បន្ទាប់ពីទទួលបរាជ័យ ក្រោមដៃកីឡាករកម្ពុជា ព្រំ សំណាងរួចមក កីឡាករថៃ សុដ សាខន បានរងការរិះគន់ពីសំណាក់ពលរដ្ឋរបស់ខ្លួនយ៉ាងចាស់ដៃ រហូតដល់មានការចេញវិឌីអូ បកស្រាយទាំងអួលដើមករផងដែរ។

យោងតាមគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់កីឡាករថៃរូបនេះ បានបង្ហោះសំណេរនៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ បានបង្ហាញពីអារម្មណ៍ពិត ដែលមានខ្លឹមសារទាំងស្រុងថា៖ “រូបគេមិនបានបាយ មិនបានទឹក មិនបានគេងអស់រយះពេល ២ថ្ងៃហើយ ដោយសារតែរងការរិះគន់យ៉ាងខ្លាំងមកលើរូបគេ និងក្រុមគ្រួសារ ពីសំណាក់ប្រជាជនថៃ ប្រជាជនថៃបានចោទប្រកាន់ថា ការប្រកួតរវាងរូបគេនិង ព្រំ សំណាង គឺជាការរៀបចំលទ្ធផលទុកមុន ទាំងដែលរឿងនេះជារឿងមិនពិតទាល់តែសោះ គេគ្រាន់តែប្រកួតដើម្បីផ្គត់ផ្គង់ជីវភាពតែប៉ុណ្ណោះ”។

ជុំវិញបញ្ហានេះ អ្នកស្នេហាគុនខ្មែរបាន លើកឡើងថា ការប្រកួតតែងតែមានឈ្នះមានចាញ់ជារឿងធម្មតា គ្មាននរណាម្នាក់មិនធ្លាប់ចាញ់នោះទេ ។

គួរបញ្ចាក់ផងដែរថា ថ្មីៗកន្លងមកនេះ មានកីឡាករថៃម្នាក់ហើយ បានចង កសម្លាប់ខ្លួនបន្ទាប់ពី ចាញ់កីឡាករគុនខ្មែរ សូដារ សូសែន ហើយបានរងការរិះគន់យ៉ាងចាស់ដៃពីប្រជាជនថៃ បូករួមនឹងកត្តាជីវភាពខ្វះខាតផងនោះ បានធ្វើឲ្យកីឡាករថៃរូបនេះគិតខ្លីតែម្តង៕