• Cambodia Peace Channel

CPC-សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ២នាក់ជាមុខសញ្ញា លួចទ្រព្យសម្បត្តិពលរដ្ឋក្នុងភូមិសាស្រ្តខណ្ឌឬស្សីកែវ

ភ្នំពេញ៖ជនសង្ស័យ២នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួនពាក់ព័ន្ធករណីប៉ុនប៉ងលួចទ្រព្យសម្បតិ្តរបស់ពលរដ្ឋ នៅថ្ងៃទី​២០ ខែធ្នូ ឆ្នាំ​២០២៣ វេលាម៉ោង​០០និង​ ៣០នាទីនៅចំណុច ផ្លូវ៩៣ក្រុមទី១១ ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ​ ។

លោកហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឬស្សីកែវបានអោយដឹងថា  _ ជនសង្ស័យ​ចំនួន០២នាក់ទី១. ឈ្មោះ សក្ក័ វណ្ណា ភេទប្រុស អាយុ៣៧ឆ្នាំ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ មុខរបរ មិនពិតប្រាកដ (មានសារធាតុញៀន)។ ទី២. ឈ្មោះ ច្រឹក ឆេងលាង ភេទប្រុស អាយុ២៩ឆ្នាំ ស្នាក់នៅ ផ្ទះលេខ០៣១ ផ្លូវលំ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ មុខរបរមិនពិតប្រាកដ (មានសារធាតុញៀន)។

គួររម្លឹកផងដែរថា កាលពីវេលាម៉ោងកើតហេតុខាងលើ​កម្លាំងផ្នែកព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវបានល្បាតស្ទួនស្ទាក់ក្នុងភូមិសាស្ត្រ ក៏ឃើញជនសង្ស័យចំនួន០២នាក់ ជិះម៉ូតូ០១គ្រឿងម៉ាកខាងលើនៅចំនុចផ្លូវ៩៣ ភូមិចុងខ្សាច់សង្កាត់ទួលសង្កែទី១ គោលបំណងដើរលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋ ភ្លាមនោះសមត្ថកិច្ចមានការសង្ស័យ ធ្វើការត្រួតពិនិត្យរកឃើញដែកសំប៉ែតចុងស្រួច(សោអក្សរT)ឧបករណ៍សម្រាប់ឆ្កឹះសោរនៅក្នុងខោប៉ៅខោជនសង្ស័យឈ្មោះ សក្ក័ វណ្ណា ភ្លាមនោះសមត្ថកិច្ចក៏បានឃាត់ខ្លួនជនសង្ស័យខាងលើរួមទាំងវត្ថុតាងមកអធិការដ្ឋាននគរបាលឫស្សីកែវតែម្តង។

បច្ចុប្បន្នកម្លាំងជំនាញនៃអធិការដ្ធានកំពុងកសាងសំណុំរឿង ចាត់ការតាមនិតិវិធីច្បាប់ ៕