CPC-ដំណើរការជួសជុលខ្លោងទ្វារខាងកើតនៃប្រាសាទតាព្រហ្ម គឺធ្វើតាមបច្ចេកទេសអាណាស្ទីឡូ ដោយរើគំនរថ្មខ្លោងទ្វារទាំងមូលដែលដួលរលំបាក់បែក ដើម្បីស្វែងរកទីតាំងដើមឡើងវិញ
សៀមរាប៖ក្រុមការងារនៃកិច្ចសហការរវាងអាជ្ញាធរជាតិអប្សរា និងឥណ្ឌាឱ្យដឹងថា គម្រោងជួសជុលខ្លោងទ្វារខាងកើតនៃប្រាសាទតាព្រហ្មនឹងបញ្ចប់នៅដើមឆ្នាំ២០២៤ខាងមុខនេះ។
ប្រធានគ្រប់គ្រងការដ្ឋានជួសជុលនៅប្រាសាទតាព្រហ្ម លោក Chitranjan Kumar ឱ្យដឹងថា ដំណើរការជួសជុលខ្លោងទ្វារខាងកើតនៃប្រាសាទតាព្រហ្ម គឺធ្វើតាមបច្ចេកទេសអាណាស្ទីឡូ ដោយរើគំនរថ្មខ្លោងទ្វារទាំងមូលដែលដួលរលំបាក់បែក ដើម្បីស្វែងរកទីតាំងដើមឡើងវិញ។
ប្រធានគ្រប់គ្រងការដ្ឋានរូបនេះបន្តទៀតថា ការងាររយៈពេលជាច្រើនខែមកនេះ ក្រុមការងារជួសជុលបានពង្រឹងគ្រឹះ និងរៀបចំរចនាសម្ពន្ធនៃខ្លោងទ្វារទាំងមូលឡើងវិញ។ ស្វែងរកថ្មដែលបានបាត់មកដាក់នៅតាមទីតាំងដើម។រីឯ ទីតាំងដែលបាត់បង់ថ្ម ឬថ្មខូចខាត គឺដាក់បន្ថែមថ្មថ្មីជំនួសដើម្បីទល់ទ្ររចនាសម្ពន្ធផ្សេងៗ។ បច្ចុប្បន្ន ក្រុមការងារបានខិតខំជួសជុលខ្លោងទ្វារខាងកើតនៃប្រាសាទតាព្រហ្ម ដោយបានប្រមាណសម្រេច៦០ភាគរយហើយ។
លោក Chitranjan Kumar បញ្ជាក់ទៀតថា គម្រោងជួសជុលខ្លោងទ្វារខាងកើតនៃប្រាសាទតាព្រហ្មនេះ ការងារដែលនៅសេសសល់ គឺចាប់ពីផ្នែកកព្រហ្មឡើងទៅលើ ដោយសារតែថ្មមួយចំនួននៃផ្ទៃមុខព្រហ្មទាំងបួនទិសបានបាត់បង់ ដែលត្រូវរងចាំឆ្លងយោបល់ពីក្រុមអ្នកជំនាញការរបស់គណៈកម្មាធិការអាយស៊ីស៊ី-អង្គរ ថាតើអាចយកថ្មថ្មីមកជំនួសបានឬយ៉ាងណា? ដើម្បីឱ្យស្របទៅតាមក្រមធម្មនុញ្ញអង្គរ៕
![](https://www.cpc-news.com/wp-content/uploads/2023/12/410839136_761805265770161_4139156455740331466_n-900x600.jpg)
![](https://www.cpc-news.com/wp-content/uploads/2023/12/410974858_761805319103489_8116783205085473965_n-900x600.jpg)
![](https://www.cpc-news.com/wp-content/uploads/2023/12/411305321_761805012436853_5515371067412154066_n-900x600.jpg)
![](https://www.cpc-news.com/wp-content/uploads/2023/12/411336578_761804479103573_1250990467183636056_n-900x600.jpg)
![](https://www.cpc-news.com/wp-content/uploads/2023/12/411408433_761804452436909_8407250194836386411_n-900x600.jpg)
![](https://www.cpc-news.com/wp-content/uploads/2023/12/411409042_761804739103547_8957678622213789902_n-900x600.jpg)
![](https://www.cpc-news.com/wp-content/uploads/2023/12/411640799_761804382436916_5828390681641457753_n-900x600.jpg)
![](https://www.cpc-news.com/wp-content/uploads/2023/12/411646085_761804645770223_8479323949904871372_n-900x600.jpg)
![](https://www.cpc-news.com/wp-content/uploads/2023/12/411666314_761804689103552_6319840073558864984_n-900x788.jpg)
![](https://www.cpc-news.com/wp-content/uploads/2023/12/411671920_761804945770193_4113842679531715681_n-900x600.jpg)
![](https://www.cpc-news.com/wp-content/uploads/2023/12/411865392_761805309103490_1884879668573470180_n-900x600.jpg)
![](https://www.cpc-news.com/wp-content/uploads/2023/12/412531463_761804415770246_412877155488798122_n-900x600.jpg)