• Cambodia Peace Channel

CPC-ស្រី្ដម្នាក់បើករថយន្តគេចពីម៉ូតូ ជ្រុលចង្កូតទៅបុកដើមឈើរងការខូចខាត

ភ្នំពេញ ៖ នារីម្នាក់បើករថយន្ត គេចម៉ូតូជ្រុលទៅបុកដើមឈើនៅលើចិញ្ចើមផ្លូវ បណ្ដាលឲ្យរងការខូចខាតចំហៀងមុខខាងស្ដាំយ៉ាងដំណំ ហេតុការណ៍​នេះកើតឡើងនៅវេលាម៉ោង០៣រសៀល​ ថ្ងៃទី១៩ ខែធ្នូ​ ឆ្នាំ២០២៣នេះ​ នៅមុខស្ថានទូត​សឹង្ហបុរី​ ផ្លូវព្រះនរោត្តម​ ក្នុងសង្កាត់ចតុមុខ​ ខណ្ឌដូនពេញ​ រាជធានីភ្នំពេញ​ ។

តាមប្រភពព័ត៏មានបានអោយដឹងថា នៅមុនពេលកើតហេតុ គេបានឃើញ រថយន្តមួយគ្រឿង TOYOTA PRIUS ពណ៍ទឹកប៊ិច ពាក់ស្លាកលេខភ្នំពេញ 2AT-1110គេចម៉ូតូជ្រុលទៅបុកដើមឈើនៅលើចិញ្ចើមផ្លូវ បណ្តាលអោយរថយន្ត រងការខូចខាត ចំហៀងខាងស្តាំផ្នែកខាងមុខនៃរថយន្ត នឹងមិនមានបង្កអោយនរណារងរបួសឡើយ ។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានខណ្ឌដូនពេញ បានចុះទៅពិនិត្យមើល និងប្រគល់ឲ្យជំនាញ​ការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះមកស្ទូចយកទៅរក្សាទុក​ រងចាំដោះស្រាយនៅពេលក្រោយ ៕