• Cambodia Peace Channel
#ព័ត៌មានជាតិ #ព័ត៌មានថ្មី #សន្តិសុខ​សង្គម

CPC-បុគ្គលឹកអគ្គីសនីម្នាក់ ឡើងដោះខ្សែភ្លើងដើម្បីរំកិលបង្គោល សង្ស័យខុសបច្ចេកទេសបណ្ដាលឱ្យឆក់ស្លាប់

កំពង់ឆ្នាំងៈ បុគ្គលឹកអគ្គីសនីម្នាក់ត្រូវបាន ខ្សែភ្លើងឆក់ស្លាប់ ពេលដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ខណៈឡើងបង្គោលដោះខ្សែភ្លើងដើម្បីរំកិលបង្គោល តែសង្ស័យខុសបច្ចេកទេសបណ្ដាលឱ្យឆក់។ហេតុការនេះនៅម៉ោងថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ នៅចំណុចព្រែកល្វា ស្ថិតក្នុងភូមិភូមិតាមល់លើ ឃុំកោះថ្កូវ ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង។

ជនរងគ្រោះមានឈ្មោះ សុខ តេងភេទប្រុសអាយុ ៣៦ឆ្នាំរស់នៅភូមិទឹកល្អក់ ឃុំក្រាំងលាវ ស្រុករលាប្អៀរ ជាក្រុមការងារអគ្គិសនីខេត្តកំពង់ឆ្នាំង។

ប្រភពពីកន្លែងកើតហេតុបានអោយដឹងថា ជនរងគ្រោះឡើងទៅលើបង្គោលភ្លើងដើម្បីដោះខ្សែភ្លើងរំកិលបង្គោលចេញដើម្បីកុំឲ្យទើសផ្លូវប្រជាពលរដ្ឋបើកបរឆ្លងកាត់ពេលនោះ។ ពេលឡើងទៅលើបង្គោល បានប៉ះខ្សែភ្លើងបណ្ដាលឲ្យឆក់ជនរងគ្រោះសន្លប់បាត់ជាប់នៅលើបង្គោលពេលនោះក្រុមការងារខាងអគ្គិសនី បាននាំគ្នាឡើងទៅយកជនរងគ្រោះចុះមកដីនិងបានដឹកជនរងគ្រោះតាមរថយន្តទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត តែជាអកុសលជនរងគ្រោះបានស្លាប់បាត់ទៅហើយ។

ក្រោយពីពិនិត្យសាកសពរួចរាល់ហើយសមត្ថកិច្ចនគរបាលជំនាញ បានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕