• Cambodia Peace Channel
#ព័ត៌មានជាតិ #ព័ត៌មានថ្មី #សន្តិសុខ​សង្គម

CPC-រដ្ឋបាលស្រុកអូររាំង និងចាត់វិធានការចំពោះ ករណីអភិបាលរងស្រុកអូររាំងម្នាក់ ប្រើប្រាស់អាវុធខ្លីក្នង់មេបញ្ហាផ្នែកការសឹករងស្រុក និងអធិការស្រុកអូររាំងតាមដងផ្លូវ

មណ្ឌលគិរី៖រដ្ឋបាលស្រុកអូររាំង និងចាត់វិធានការចំពោះ ករណីអភិបាលរងស្រុកអូររាំងម្នាក់ ប្រើប្រាស់អាវុធខ្លីក្នង់មេបញ្ហាផ្នែកការសឹករងស្រុក និងអធិការស្រុកអូររាំងតាមដងផ្លូវ កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ នៅចំណុចមុខសាលាឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី  នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាន  ចុះថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ ។

ពាក់ព័ន្ធជាមួយករណីខាងលើ រដ្ឋបាលស្រុកអូររាំង បានកំពុងរៀបចំសំណើ ដើម្បីគោរពជូនឯកឧត្តមអភិបាលខេត្តមណ្ឌលគិរី ពិនិត្យ និងសម្រេចដាក់វិន័យរដ្ឋបាលចំពោះបុគ្គល ដែលមានកំហុសឆ្គងខាងលើ ដោយឡែកចំពោះ អាវុធត្រូវបានដកហូត និងរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ដើម្បីចាត់វិធានការបន្តតាមនីតិវិធីច្បាប់ ។អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន មេត្តាជ្រាបជាព័ត៌មាន ៕