• Cambodia Peace Channel
#ព័ត៌មានជាតិ #ព័ត៌មានថ្មី #សន្តិសុខ​សង្គម

CPC-នគរបាលខណ្ឌឬស្សីកែវ ក្របួចបានជនសង្ស័យ៣នាក់ពាក់ព័ន្ធ ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន

ភ្នំពេញ៖ជនសង្ស័យ៣នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួនពាក់ព័ន្ធ ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀននៅចំណុច​ សំណង់មិនរាបរយ​ ក្រុមទី​ ៥​ ភូមិ​ ទួលសង្កែ សង្កាត់​ទួលសង្កែ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ នៅថ្ងៃទី១៩ ខែ​កុម្ភះ ឆ្នាំ២០២៤ ។
លោកហ៊ាង ថារ៉េត អធិការខណ្ឌឬស្សីកែវបានអោយដឹងថា ជនសង្ស័យចំនួន០៣នាក់៖១/ឈ្មោះ មុំ​ សុខុម ភេទ​ប្រុស អាយុ​ ៣៤ឆ្នាំ ជនជាតិខ្មែរ មានមានទីលំនៅ ភូមិ​ ទួលសង្កែ សង្កាត់​ ទួលសង្កែទី១ ខណ្ឌ​ ឬស្សីកែវ រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ។២/ឈ្មោះ​ ដាំ​ បូរ៉ី ភេទ​ ប្រុស​ អាយុ​ ៤៧​ ជនជាតិខ្មែរ មានទីលំនៅ​ ឃុំ​ ព្រៃចា​ ស្រុក​ ជេីងព្រៃ​ ខេត្ត​ កំពង់ចាម។៣/ឈ្មោះ​ អាយ​ ភារុណ​ ភេទ​ ប្រុស​ អាយុ​ ២៣​ ជនជាតិខ្មែរ​ មានទីលំនៅ​ ភូមិ​ ក្រោលគោ​ សង្កាត់​ គីឡូម៉ែត្រលេខ៦​ ខណ្ឌ​ ឬស្សីកែវ​ រាជធានីភ្នំពេញ​ មុខរបរ​ មិនពិតប្រាកដ។ដោយឡែកសម្ភារ:ដកហូត:ក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន ០៣កញ្ចប់។
បច្ចុប្បន្នជនសង្ស័យ រួមទាំងវត្ថុតាងកម្លាំងជំនាញកំពុងកសាងសំណុំរឿងចាត់ការតាមនិតិវិធីច្បាប់ ៕