• Cambodia Peace Channel
#ព័ត៌មានជាតិ #ព័ត៌មានថ្មី #សន្តិសុខ​សង្គម

CPC-នគរបាលរដ្ឋបាលអូរឬស្សីទី១ ឃាត់ខ្លួនជនសង្ស័យ​ចំនួន០២នាក់ ពាក់ព័ន្ធករណីស្លៀក​ដណ្តប់​បែបព្រះពុទ្ធសាសនា និងបទឆបោក

ភ្នំពេញ៖នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង១៣ៈ៣០នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរឬស្សីទី១ បានឃាត់ខ្លួនជនសង្ស័យ​ចំនួន០២នាក់ ពាក់ព័ន្ធករណីស្លៀក​ដណ្តប់​បែបព្រះពុទ្ធសាសនា និងបទឆបោក ប្រព្រឹត្តនៅចំណុចផ្សារអូរឬស្សី សង្កាត់អូរឫស្សីទី១ ខណ្ឌ៧មករា។

ជនសង័្សយចំនួន០២នាក់៖១.ឈ្មោះ សៅ ពន្លៃ ភេទប្រុស ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ សង្តាត់កាកាបទី២ខណ្ឌពោធិ៍សែនជ័យ (មានសារធាតុញៀន)។
២.ឈ្មោះ ថាន សុខល័ក្ខ ភេទប្រុស ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ សង្កាត់កាកាបទី២ខណ្ឌពោធិ៍សែនជ័យ (មានសារធាតុញៀន)។ ដោយឡែក សម្ភារៈដកហូត៖ គ្រឿងបរិក្ខារបស់ព្រះសង្ឃ ចំនួន២ឈុត , ឆ័ត្រ១, ប្រាក់ចំនួន២២,០០០រៀល​។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងកំពុងធ្វើការសាកសួរ ដើម្បីកសាងសំណុំចាត់ការតាមនីតិវិធីច្បាប់៕