• Cambodia Peace Channel
#ព័ត៌មានជាតិ #ព័ត៌មានថ្មី

CPC-ចាប់ខ្លួនជនសង្ស័យ២នាក់ បញ្ចូនទៅតុលាការពាក់ព័ន្ធ ករណីប្រើប្រាស់ឯកសណ្ឋាន និងក្លែងបន្លំឯកសារកងទ័ព

បាត់ដំបង៖ អនុវត្តបទបញ្ជាលោកឧត្តមសេនីយ៍ត្រី ហែម វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបង និងដោយមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង នៅវេលាម៉ោង ១១ :១៥នាទី ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ លោកវរសេនីយ៍ឯក ហួត សុភាព មេបញ្ជាការរងទទួលការងារស្រាវជ្រាវព័ត៌មានសន្ដិសុខ កងរាជអាវុធហត្ថខេត្តបាត់ដំបង បានដឹកនាំកម្លាំងចុះបង្រ្កាបករណីប្រើប្រាស់ឯកសណ្ឋាន និងក្លែងបន្លំឯកសារកងទ័ព ស្ថិតភូមិព្រៃសង្ហា ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់១-ឈ្មោះ កាន់ យ៉ុង ភេទប្រុស អាយុ៥០ឆ្នាំ មុខរបរឃួងអណ្ដូង រស់នៅភូមិព្រៃសង្ហា ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង ។២-ឈ្មោះ សួង តារា ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរលក់ដូរ រស់នៅភូមិគោកក្ដួច ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង។

ដោយឡែកដកហូតវត្ថុតាង- មួកកាសស្កេតពណ៌ត្រេអ៊ី ០២- សម្លៀកបំពាក់យោធាលេខ០៣ (០២កំប្លេរ)- ខ្សែក្រវ៉ាត់យោធា ០១- ឋានន្ដរសក្ដិ០២គូ- គ្រឿងឥស្សរិយស ០២ផ្ទាំង- ស្លាកឈ្លោះ ០១ស្លាក- សញ្ញាអគ្គបញ្ជាការ ០២- សញ្ញាកងយោធពលខេមរភូមិន្ទ ០២- ស៊ីងកាំភ្លើងពាក់កអាវ ០២គូ- សញ្ញាកងការពារព្រំដែន ០១ (ក្រណាត់)- សេចក្ដីសម្រេចតែងតាំង ០២សន្លឹក- លិខិតបញ្ជាបេសកកម្ម ០១សន្លឹក- Laptob ០១គ្រឿង- រថយន្ដ ០១គ្រឿង ម៉ាក់ហាយឡិនឌឺពណ៌ទឹកប្រាក់សេរីឆ្នាំ២០០៤ ស្លាកលេខ ភ្នំពេញ2AG-8425- លិខិតធានាមិនទាន់បំពេញ ០៣សន្លឹក

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងកម្លាំងជំនាញកំពុងកសាងសំណុំរឿងដើម្បីចាត់ការតាមនីតិវិធីច្បាប់  ៕