• Cambodia Peace Channel
#ព័ត៌មានជាតិ #ព័ត៌មានថ្មី #សន្តិសុខ​សង្គម

CPC-អាវុធហត្ថក្រុងបាវិត ចាប់ខ្លួនជនបរទេសចំនួន០៧នាក់ បញ្ចូនទៅតុលាការពាក់ព័ន្ធករណីរក្សាទុកឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀន

ស្វាយរៀង ៖ សមត្ថកិច្ចជំនាញនៃការិយាល័យប្រឆាំងគ្រឿងញៀនកងរាជអាវុធហត្ថខេត្តស្វាយរៀង បានបញ្ជូនជនសង្ស័យប្រុសស្រីចំនួន០៧ នាក់ ទៅតុលាការដើម្បីផ្ដន្ទាទោសតាមច្បាប់ពាក់ព័ន្ធករណីរក្សាទុកឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀននៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤ ។

ប្រតិបត្តិការនេះធ្វើឡើងដោយមានការចង្អុលបង្ហាញពីលោក ឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀង នៅវេលាម៉ោង១៣ និង៣០ នាទី ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៤ កម្លាំងមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស សហការជាមួយកម្លាំងមូលដ្ឋានកងរាអាវុធហត្ថក្រុងបាវិត ដឹកនាំដោយលោក វរសេនីយ៍ឯក ស្រី វុត្ថា មេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត   និងដោយមានការ ដឹកនាំសម្របសម្រួលពីលោក ដូរ៉ា អង្គប្រទាន ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង ចុះបង្ក្រាបករណី រក្សាទុក ឬជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ចំណុចទីតាំងផ្ទះល្វែង ស្ថិតនៅភូមិបាវិតលើ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ឃាត់ខ្លួនជនសង្ស័យចំនួន០៧ នាក់ ៖ ១.ឈ្មោះ ឡេ អាញ់ធឿន ភេទប្រុស អាយុ៣៤ ឆ្នាំជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នស្នាក់នៅបណ្តោះអាសន្ន ស្ថិតនៅភូមិបាវិតលើ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។២.ឈ្មោះ ចាន់ វ៉ាន់ទៀង ភេទប្រុស អាយុ៣២ ឆ្នាំជនជាតិវៀតណម មុខរបរបុគ្គលិកអនឡាញ មានទីលំនៅបច្ចុប្បន្នស្នាក់នៅបណ្តោះអាសន្នក្នុងកាស៊ីណូបាវិតម៉ុកបាយ ស្ថិតនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។៣.ឈ្មោះ ចូវ ធីគីមវ៉ូយ ភេទស្រី អាយុ២៨ ឆ្នាំជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នស្នាក់នៅបណ្តោះអាសន្នផ្ទះជួល ស្ថិតនៅភូមិបាវិតលើ  សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។៤.ឈ្មោះ ហា ធីប៊ិតង៉ុក ភេទស្រី អាយុ២៦ ឆ្នាំជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នស្នាក់នៅបណ្តោះអាសន្នស្ថិតនៅភូមិបាវិតលើ  សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។៥.ឈ្មោះ ដន ធីង្វៀង  ភេទស្រី អាយុ៣០ ឆ្នាំជនជាតិវៀតណាម មុខរបរចុងភៅ មានទីលំនៅបច្ចុប្បន្នស្នាក់នៅបណ្តោះអាសន្នក្នុងកាស៊ីណូបាវិតម៉ុកបាយ ស្ថិតនៅភូមិបាវិតកណ្តាល  សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។៦.ឈ្មោះ ង្វៀង វាំងទឹង  ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិវៀតណាម មុខរបរបុគ្គលិកអនឡាញ មានទីលំនៅបច្ចុប្បន្នស្នាក់នៅបណ្តោះអាសន្នបន្ទប់ជួល ស្ថិតនៅភូមិបាវិតកណ្តាល  សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។៧.ឈ្មោះ ឡី ឡី  ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិចិន មុខរបរបុគ្គលិកអនឡាញ មានទីលំនៅបច្ចុប្បន្នស្នាក់នៅបណ្តោះអាសន្នសណ្ឋាគារបារីសបូព៌ា ស្ថិតនៅភូមិបាវិតកណ្តាល  សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។

ដោយឡែកវត្ថុតាងដកហូតរួមមាន៖-  ថ្នាំម្សៅម៉ត់កញ្ចប់ពណ៌ក្រហមសញ្ញារូបសេះ ចំនួន៦៤កញ្ចប់ ទម្ងន់ ៣៦១,៥០ ក្រាម ទាំងសំបកវិចខ្ចប់-  ថ្នាំម្សៅម៉ត់ពណ៌ស ចំនួន០៤កញ្ចប់ ទម្ងន់ ១៣៥,៦០ ក្រាម ទាំងសំបកវិចខ្ចប់-  ថ្នាំកញ្ចប់ពណ៌លឿង ចំនួន០៤កញ្ចប់ ទម្ងន់ ១០,០០ ក្រាម ទាំងសំបកវិចខ្ចប់-  ថ្នាំគ្រាប់ពណ៌ក្រហម ចំនួន០១កញ្ចប់ =៣២គ្រាប់ ទម្ងន់ ៤,៤០ ក្រាម ទាំងសំបកវិចខ្ចប់-  ថ្នាំក្រាមពណ៌សថ្លា ចំនួន០២កញ្ចប់ ទម្ងន់ ១០,៤០ ក្រាម ទាំងសំបកវិចខ្ចប់-  កញ្ឆា ចំនួន០៤កញ្ចប់ ទម្ងន់ ១៦,៣០ ក្រាម ទាំងសំបកវិចខ្ចប់-  ថ្នាំម្សៅម៉ត់កញ្ចប់ពណ៌ក្រហមសញ្ញារូបផ្លែទំពាំងបាយជូ ចំនួន១៧កញ្ចប់ ទម្ងន់ ១៧២,៥០ ក្រាម ទាំងសំបកវិចខ្ចប់-  ថ្នាំម្សៅម៉ត់កញ្ចប់ពណ៌ស្វាយសញ្ញារូបផ្លែទំពាំងបាយជូ ចំនួន១១កញ្ចប់ ទម្ងន់ ១២០,៥០ ក្រាម ទាំងសំបកវិចខ្ចប់-  ថ្នាំម្សៅម៉ត់កញ្ចប់ពណ៌ស សញ្ញារូបផ្លែត្របែក ចំនួន០៥កញ្ចប់ ទម្ងន់ ៥១,៨០ ក្រាម ទាំងសំបកវិចខ្ចប់-  ថ្នាំម្សៅម៉ត់កញ្ចប់ពណ៌ខ្មៅរូបសត្វគោ ចំនួន១២កញ្ចប់ ទម្ងន់ ៨៧,៧០ ក្រាម ទាំងសំបកវិចខ្ចប់+ទម្ងន់ថ្នាំសរុប ៩៧០,៧០ក្រាម (ទាំងសំបកវិចខ្ចប់)។-  លិខិតឆ្លងដែនចំនួន ០៣-  ប័ណ្ណការងារបរទេសចំនួន ០១-  សៀវភៅការងារបរទេសចំនួន០១-  អត្តសញ្ញាណប័ណ្ណវៀតណាមចំនួន០១-  ចានឈើសម្រាបប្រើប្រាស់គ្រឿងញៀនចំនួន០១-  ទូរស័ព្ទដៃចំនួន ១៦ គ្រឿង-  រថយន្ត ចំនួន ០២ គ្រឿង-  ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀនចំនួន០១-  ម៉ូតូចំនួន ០១គ្រឿង

បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងត្រូវបានកម្លាំងជំនាញបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្វាយរៀង កសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តស្វាយរៀង៕