• Cambodia Peace Channel

ក្រុងស៊ីនជាំងរបស់់ចិននឹងសាកល្បងប្រើប្រាស់បណ្តាញអ៊ីនធឺរណែត 5G ជាលើកដំបូង

ចិន៖អាជ្ញាធរក្នុងតំបន់បាននិយាយថា រោងចក្រថាមពលបច្ចេកវិទ្យា របស់ប្រទេសចិនភាគខាងត្បូងទីក្រុង ស៊ីន ជាំង នឹងចាប់ផ្តើមគម្រោងសាកល្បងសម្រាប់ការប្រើប្រាស់បណ្តាញ 5G ជាលើកដំបូងនៅឆ្នាំ ២០១៩នេះ ។

ទីក្រុងស៊ីន ជាំង នឹងតំឡើងស្ថានីយ៍បណ្តាញ 5G នៅឆ្នាំនេះចំនួន ១៩៥៥ កន្លែង នេះបើយោងតាម ការិយាល័យ ឧស្សាហកម្មនិងបច្ចេកវិទ្យាពត៌មានរបស់ទីក្រុងស៊ីនជាំង អោយដឹងនៅថ្ងៃទី២០ ខែកុម្ភៈនេះ។

ទីក្រុងនេះកំពុងបង្កើនល្បឿនសាងសង់ហេដ្ឋារចនាសម្ព័ន្ធព័ត៌មាន ជំនាន់ថ្មីសម្រាប់ការផលិតអ៊ីនធឺរណែត និងរថយន្តទំនើប។ បណ្តាទីក្រុងនានានៅប្រទេសចិនកំពុងទទួលយកបណ្តាញ 5G ដើម្បីបំពេញតម្រូវការ សាធារណៈ។

គួរបញ្ជាក់ដែរថា នៅចុងខែមករាកន្លងទៅនេះ អាកាសយានដ្ឋានអន្តរជាតិ ក្វាងចូវក្នុងខេត្តក្វាងទុង ភាគខាងត្បូង នៃប្រទេសចិន បានបើកដំណើរការនូវបណ្តាញអ៊ីនធឺណែត 5G ដំបូងគេបង្អស់។ នៅចុងឆ្នាំ២០១៩ នេះ ក៏មាន គម្រោងតំឡើងនៅតាមស្ថានីយ៍រថភ្លើងនៅក្នុងទីក្រុង Shanghai ផងដែរ៕
ដោយ៖ស្រេន ឡាវី