• Cambodia Peace Channel

គួរភ្ញាក់ផ្អើល!Apple គ្រោងចេញលក់កំព្យូទ័រយួរដៃ MacBook Proថ្មី អេក្រង់ទំហំ ៣១,៦ អ៊ីញប្រភេទ 6K ក្នុងឆ្នាំ២០១៩

អាមេរិក៖ លោក Ming-Chi Kuo អ្នកវិភាគដែលមានភាពស្និតស្នាលបំផុតជាមួយក្រុមហ៊ុនយក្ស Apple បានលើកឡើងថា៖ Apple គ្រោងនឹងបញ្ចេញ Macbook Pro ជំនាន់ថ្មី ដែលមានការកែប្រែរូបរាងពីជំនាន់ចាស់ ហើយអាចមានទំហំអេក្រង់ធំជាងមុនគឺ ប្រហែលពី ១៦ ដល់ ១៦,៥ អ៊ីញ ធំជាង Macbook Pro ដែលធំបំផុតក្នុងពេលបច្ចុប្បន្ននេះ ដោយមានទំហំត្រឹមតែ ១៥ អ៊ីញ។

ការរចនាថ្មីរបស់ Macbook Pro នឹងមានការផ្លាស់ប្ដូររូបរាងថ្មីបែបនេះ វានឹងក្លាយទៅជារឿងល្អមួយសម្រាប់ Apple ដោយសារកន្លងមក Macbook Pro ធ្លាប់មានបញ្ហាច្រើន ដូចជាបញ្ហាអេក្រង់ និង ក្ដារចុចមិនល្អ ពិបាកចុច ហើយវាមូលហេតុនៃការធ្លាក់ចុះប្រជាប្រិយភាព។ នេះបើយោងតាមការចុះផ្សាយរបស់ The verge កាលពីថ្ងៃទី១៧ កុម្ភៈ កន្លងទៅ។

លោក Ming-Chi Kuo ជឿជាក់ថា Mac Pro នឹងលេចមុខនៅក្នុងឆ្នាំនេះ ហើយទាញប្រជាប្រិយភាពខ្លាំងវិញ ក្រោយខកខានផ្លាស់ប្ដូររូបរាងជាច្រើនឆ្នាំកន្លងមក។

សូមជម្រាបថា ក្រុមហ៊ុនយក្សរបស់អាមេរិកមួយនេះ គ្រោងនឹងដាក់បង្ហាញរួមគ្នាជាមួយ Mac Pro គឺអេក្រង់ Monitor ដែលមានទំហំដល់ទៅ ៣១,៦ អ៊ីញប្រភេទ 6K ជាមួយនឹងការរចនា “Mini LED-like backlight” មកជំនួសអេក្រង់ Monitor LG UltraFine 5K ដែលមានទំហំ ២៧ អ៊ីញដែលមានលក់លើគេហទំព័រ Apple ៕

ដោយ៖ ស្រ៊ីប ឡានី