• Cambodia Peace Channel

ឡូយណាស់ ! ក្រុមហ៊ុន Microsoft ដាក់កម្មវិធីធ្វើការភ្ជាប់ និងបង្ហាញអំពីប្រវត្តិ Browser នៃ Chrome

អាមេរិក៖ក្រុមហ៊ុន Microsoft បានបើកដំណើរការជាលើកដំបូងនូវលក្ខណៈពិសេសរបស់ប្រព័ន្ធប្រតិបត្តិការ Windows 10 Timeline របស់ខ្លួនកាលពីឆ្នាំមុនដែលអនុញ្ញាតឱ្យអ្នកប្រើធ្វើការភ្ជាប់ Browser និងប្រវត្តិនៃកម្មវិធី រវាងប្រព័ន្ធប្រតិបត្តិការ Windows ១០ ទៅកាន់ប្រព័ន្ធប្រតិបត្តិការ iOS និង Android ។

ឥឡូវនេះក្រុមហ៊ុន បានដាក់មុខងារថ្មីបន្ថែមទៀតទៅលើកម្មវិធី Chrome សម្រាប់ Windows Timeline មានឈ្មោះថា Web Activities ដែលអាចឱ្យអ្នកប្រើធ្វើការភ្ជាប់ និងបង្ហាញអំពីប្រវត្តិ Browser នៃ Chrome ដោយឆ្លងកាត់ប្រព័ន្ធប្រតិបត្តិការ Windows ១០ ដូច្នេះអ្នកអាចប្រើប្រាស់កម្មវិធីមើល Timeline ដែលមានស្រាប់ មានន័យថាច្បាប់ចម្លងនៃប្រវត្តិ Browser របស់អ្នកនឹងត្រូវបានបញ្ជូនទៅម៉ាស៊ីនមេរបស់ Microsoft ។ នេះបើតាមការផ្សាយរបស់គេហទំព័រ The Verge កាលពីថ្ងៃទី១៩ ខែកុម្ភៈ ។

គួរជម្រាបថា ក្រុមហ៊ុន Microsoft មិនទាន់បានបើកដំណើរការកំណែថ្មីនេះទៅលើកម្មវិធី Firefox ជំនាន់ថ្មីនៅឡើយទេ ថ្វីបើផ្នែកបន្ថែមក្រៅផ្លូវការរបស់ Chrome និង Firefox មិនទាន់បានអនុញ្ញាតឱ្យប្រើប្រាស់លើសពី 6 ខែក៏ដោយ ។ ប៉ុន្តែអំឡុងពេលនេះ អ្នកអាចទាញយកផ្នែកបន្ថែម Chrome Timeline ថ្មីរបស់ Microsoft ពី Chrome Web Store បាន ៕

ដោយ៖វីរ៉ា វីន