• Cambodia Peace Channel

កក្រើកទៀតហើយ! នាវាមុជទឹកដំបូងគេបង្អស់ ៤គ្រឿងរបស់អាល្លឺម៉ង់ នឹងដាក់បង្ហាញនៅសិង្ហបុរីក្នុងឆ្នាំ២០២១

អាល្លឺម៉ង់៖ នាវាមុជទឹកដំបូងគេចំនួន ៤គ្រឿង របស់សឹង្ហបុរី ត្រូវបានរចនាឡើងសម្រាប់ប្រតិបត្តិការនៅលើដែនទឹក ត្រួវបានគេបង្ហាញនៅទីក្រុង Kiel ប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃច័ន្ទ ទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩។

ថ្លែងប្រាប់អ្នកសារព័ត៌មានបន្ទាប់ពីពិធីបើកការដ្ឋាន រដ្ឋមន្ត្រីការពារជាតិសិង្ហបុរី លោក Ng Eng Hen ឲ្យដឹងថា៖”ការទទួលបាននាវាមុជទឹកនេះ ជាពេលវេលាល្អ ដើម្បីរួមចំណែកក្នុងការដោះស្រាយបញ្ហាសន្តិសុខនៅជុំវិញប្រទេសសិង្ហបុរី នឹងតំបន់ប្រទេសអាស៊ី ។ នាវាដែលមានប្រវែង ៧០ម៉ែត្រនេះ នឹងត្រូវប្រើប្រាស់ជំនួសនាវាមុជទឹក Archer-class និង Challenger របស់កងទ័ពជើងទឹកសិង្ហបុរី”។

រដ្ឋមន្ត្រីការពារជាតិបន្តទៀតថា៖ ការធ្វើបែបនេះ ដើម្បីលើកកម្ពស់សមត្ថភាពកងទ័ពជើងទឹកក្នុងការ ការពារសមុទ្ររបស់សិង្ហបុរីឱ្យបានល្អប្រសើរ និង ផ្នែកទំនាក់ទំនង”។ នេះបើយោងតាមការចុះផ្សាយ ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ ថ្ងៃអង្គារ ទី១៩ កុម្ភៈ ម្សិលម៊ិញ។

លោកបញ្ជាក់ថា៖”ឥណ្ឌូណេស៊ី ថៃ វៀតណាម និង ចិន រួមទាំងអូស្រ្តាលីផងដែរ ដូច្នេះវាស្របតាមទំនើបកម្មនៃកងទ័ពនៅក្នុងតំបន់របស់យើង។ ដូច្នេះវាជាពេលវេលាល្អមួយសម្រាប់សិង្ហបុរី ក្នុងការពង្រឹងផ្នែកជើងទឹករបស់ខ្លួន”។

តាមប្រភពឲ្យដឹងថា បន្ទាប់ពីបើកការដ្ឋាន នាវា Invincible នឹងត្រូវដាក់ឲ្យបើកសាកល្បង មុននឹងបញ្ជូនទៅកាន់ប្រទេសសិង្ហបុរី នៅក្នុងឆ្នាំ២០២១៕

ដោយ៖ ស្រ៊ីប ឡានី