• Cambodia Peace Channel

លែងព្រួយបារម្ភ ! Huawei នឹងប្រើប្រាស់ប្រព័ន្ធថ្មីជំនួស ក្រោយ Google បញ្ចប់ដំណើរការ

បេកាំង៖កាលពីខែមីនានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Huawei លោក Richard Yu បាននិយាយថា ក្រុមហ៊ុនបានបង្កើតប្រព័ន្ធប្រតិបត្តិការផ្ទាល់ខ្លួន ក្នុងករណីមានកាលៈទេសៈណាដែលអាចប្រឈមមុខជាមួយសហរដ្ឋអាមេ រិក។ ផងដែរឥឡូវនេះយើងបានរកឃើញឈ្មោះសម្រាប់ប្រព័ន្ធប្រតិបត្តិការនោះហើយ។

វានឹងមិនមានបច្ចុប្បន្នភាព EMUI ថ្មីសម្រាប់ឧបករណ៍របស់ក្រុមហ៊ុន Huawei ណាមួយបន្ទាប់ពី Google បានបញ្ចប់ការគាំទ្រផ្នែកប្រព័ន្ធគ្រប់គ្រង។

យោងតាមវេបសាយ HuaweiCentral ក្រុមហ៊ុន Huawei បានបង្កើតប្រព័ន្ធប្រតិបត្តិការផ្ទាល់ខ្លួនមានឈ្មោះថា “ហុងម៉េង” ដែលកំពុងដំណើរការយ៉ាងសកម្មចាប់តាំងពីឆ្នាំ ២០១២។

ក្រុមហ៊ុននេះកំពុងប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការនេះ នៅក្នុងទូរស័ព្ទចល័តរបស់ខ្លួន ដែលមានសក្តានុពលខ្ពស់សម្រាប់គាំទ្រប្រពន្ធទាំងអស់។

បច្ចុប្បន្ននេះក្រុមហ៊ុន Huawei មិនទាន់បានធ្វើអត្ថាធិប្បាយលើរបាយការណ៍នេះនៅឡើយទេ ប៉ុន្តែក្រុមហ៊ុននេះបានរំពឹងទុកជាមុននូវការផ្អាកការគាំទ្រប្រព័ន្ធប្រតិបត្តិការ Android របស់ Google កាលពីមុនដោយសារតែវាកំពុងអភិវឌ្ឍជំនួសប្រព័ន្ធប្រតិបត្តិការ Android ។

គួរបញ្ជាក់ថា កាលពីថ្ងៃអាទិត្យរបាយការណ៍មួយបានបង្ហាញថា Google បានទាញការគាំទ្រកម្មវិធី Android OS របស់ខ្លួនពីឧបករណ៍របស់ក្រុមហ៊ុន Huawei ដោយទុកឱ្យអ្នកប្រើប្រាស់របស់ក្រុមហ៊ុន Huawei ព្រួយបារម្ភអំពីអ្វីដែលនឹងកើតឡើងចំពោះស្មាតហ្វូនរបស់ពួកគេ ៕

ដោយ៖ ស្រេន ឡាវី