• Cambodia Peace Channel

អបអរសាទរ ! អាល់ហ្សេរី ក្លាយជាម្ចាស់ជើងឯកពាន Africa Cup of Nations 2019 ក្រោយខកខានជិត ៣០ឆ្នាំ

អេហ្ស៊ីប៖ក្រុមជម្រើសជាតិអាល់ហ្សេរីបានក្លាយជាម្ចាស់ជើងឯក នៃពានរង្វាន់ Africa Cup of Nations រដូវ២០១៩ ក្រោយយកឈ្នះក្រុមជម្រើសជាតិ សេណេហ្គាល់ ក្នុងលទ្ធផល ១ទល់នឹង០ នៅវគ្គផ្តាច់ព្រ័ត្រ នាយប់ថ្ងៃទី២០ ខែកក្កដា នៅទីក្រុងគែរ ប្រទេសអេហ្ស៊ី។

គ្រាប់បាល់ដែលនាំឲ្យអាល់ហ្សេរីទទួលជ័យជម្នះ កើតឡើងដោយកីឡាករ Baghdad Bounedjah ខណៈក្រុមសេណេហ្គាល់មានឱកាសបានបាល់ប៉េណាល់ទីទៅហើយ ប៉ុន្តែអាជ្ញាកណ្តាលសម្រេចមិនផ្តល់ឲ្យវិញ ក្រោយពិនិត្យមើល VAR។

សូមជម្រាបថា ក្រុមជម្រើសអាល់ហ្សេរី បានខកខានឈ្នះពានរង្វាន់Africa Cup of Nations ជិត ៣០ឆ្នាំពោលគឺតាំងពីឆ្នាំ១៩៩០ ហើយសម្រាប់រដូវកាល ២០១៩ នេះជាលើកទី២ របស់អាល់ហ្សេរីហើយ៕ ដោយ៖ស្រ៊ីប ឡានី